មន្រ្តីជំនាញខេត្តកំពង់ចាម បង្ក្រាបបទល្មើសនេសាទនៅស្រុកកងមាស រឹបអូសឧបករណ៍ខុសច្បាប់ជាច្រើន

ចែករំលែក៖

កំពង់ចាម៖ មន្ត្រីខណ្ឌជំនាញខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស និងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ១ករណី នៅចំណុចព្រែកជីក ស្ថិតក្នុងឃុំព្រែកកុយ ស្រុកកងមាស កាលពីថ្ងៃម្សិលមិញ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានរុះរើ និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ រួមមាន លូស្បៃមុងចំនួន ៨មាត់ របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ និងបង្គោលចំនួន ៨៥ដើម។

...

ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដោយផ្តោតលើការហាមឃាត់ការរក្សាទុក ទិញ លក់ ជួសជុល ឬផលិតឧបករណ៍ឆក់ត្រី នៅតាមទីតាំងជួសជុលគ្រឿងអេឡិចត្រូនិកចំនួន ៣កន្លែង ក្នុងឃុំព្រែកកុយ ដើម្បីរួមចំណែកទប់ស្កាត់បទល្មើសនេសាទ និងអភិរក្សធនធានជលផលឱ្យមានប្រសិទ្ធភាព៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print