នគរបាល​ខេត្ត​ស្វាយរៀង​ ​ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​ផ្ទះ​ជួល​ នៅ​ក្រុង​បាវិត

ចែករំលែក៖

ខេត្តស្វាយរៀង:នគរបាល​ខេត្ត​ស្វាយរៀង​ ​ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​ផ្ទះ​ជួល​ នៅ​ក្រុង​បាវិត។

នគរបាល​ខេត្ត​ស្វាយរៀង​បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី០៨ ខែ​មិថុនា​ ឆ្នាំ​២០២៦​ លោក​វរសេនីយ៍ឯក​ ឡាយ​ ចន្នី​ ស្នងការ​រង​នគរបាល​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​ សហការ​ជា​កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត​ ដោយមានការសម្របសម្រួលពីលោក​ ឡាយ​ ជុងហេង​ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អមសាលាដំបូងខេត្ត ចុះ​ធ្វើ​រដ្ឋ​បាល​ ស្រាវជ្រាវ​ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​ផ្ទះ​ជួល​ ស្ថិតក្នុងភូមិបាវិតលេី សង្កាត់បាវិត ក្រុងបាវិត​ ដោយ​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ២៤នាក់ ស្រី ០៤នាក់ ជាជនជាតិ​វៀតណាម​។ 

សមត្ថកិច្ចនគរបាលបាន ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷​ កុំព្យូទ័រ​យួរដៃ​,​ ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ 

...

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​បានក្រុមការ​ងារបិទ​សុីល​ បិទ​ទីតាំង​បណ្ដោះអាសន្ន​ផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print