ភ្នំពេញ : អតីតប្រធាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បច្ចុប្បន្នជាម្ចាស់គេហទំព័រ (PVN News) លោក ផែង វណ្ណៈ បានបង្ហោះព័ត៌មាន ផ្អើលទូទាំងប្រទេស នៅទីតាំង ស្តុក ស្លាប់មាន់ ជង្គង់មាន់ សាច់បង្កក់គ្រប់ប្រភេទ ជាមួយនឹងការប្រាប់យ៉ាងច្បាស់លាស់អំពីទីតាំង ដែលស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកបានអះអាងថា , ចំណាយពេលមួយថ្ងៃនេះ ថ្វីត្បិតតែនឿយហត់បន្តិច តែសប្បាយចិត្តណាស់ ព្រោះបានរកឃេីញជង្គង់មាន់ សាច់មាន់ក្លាសេ វេចខ្ចប់មានអក្សរថៃ ដែលលោកស្រី អ៉ឹម សុផាណារ៉ា និង ស្វាម៉ី នាំចូលមកពីប្រទេសថៃរក្សាទុកនៅឃ្លាំងចែកចាយស្ថិតនៅភូមិធ្លក សង្កាត់ គោករការ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ។ តេីលោកស្រី និង ស្វាម៉ី នាំចូលតាមច្រកណា ? នេះជាសំណួរដែលមហាជនទូទាំងប្រទេសចង់ដឹងបំផុត ។ ជាពិសេសពាក់ព័ន្ធសមត្ថកិច្ចណាខ្លះ ?
ខណៈពេលនេះ សមត្ថកិច្ចនគរបាលរាធានីភ្នំពេញ និង អង្គភាពជំនាញពាក់ព័ន្ធក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងត្រួតពិនិត្យ ឆែកឆេរ ដេីម្បីកសាងំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ។
សូមជម្រាបជូនថា, សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រមុខរដ្ឋស្ដីទី បានមានប្រសាសន៍ព្រមានយ៉ាងធ្ងន់ធ្ងរយ៉ាងដូច្នេះថា , បញ្ជាឱ្យពិនិត្យ«ដកទ្រព្យសម្បត្តិ និងបញ្ជូនទៅព្រំដែន» ចំពោះពលរដ្ឋខ្មែរណាដែលបន្តលួចនាំចូលទំនិញថៃចូលទឹកដីខ្មែរ ។
សូមជម្រាបជូនថា, ព័ត៌មានចុងក្រោយ មុននេះបន្តិច ! គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជិនប៊ុនធឿន បន្តបង្ក្រាប បានរាប់រយតោន ៕
ដោយ : សិលា










