ធ្លាប់ជាប់ពន្ធនាគារ៣លើកពីបទលួច ចេញមកវិញលួចម៉ូតូទៀត សមត្ថកិច្ចចាប់ឃាត់ខ្លួនជាលើកទី៤

ចែករំលែក៖

ខេត្តកណ្តាល ÷ ជនសង្ស័យដែលជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ រហូត០៣លើក ពីបទលួចម៉ូតូនិងប្រើប្រាស់គ្រឿងញៀន ពេលចេញមកវិញមិនរៀងចាល នៅតែបន្តលួច កាបូបនិងលួចម៉ូតូ របស់ជនរងគ្រោះពីរនាក់។ ករណីកើតនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី ០៩ខែមិថុនាឆ្នាំ២០២៦នៅចំណុចចំការពោត ស្ថិតក្នុងភូមិព្រែកក្របៅទី៣  សង្កាត់ព្រែកព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ 

សមត្ថកិច្ចមូលដ្ធានឲ្យដឹងថា ជនរងគ្រោះមាន ២នាក់ :  ០១_ឈ្មោះ ជាវ ដែត ភេទ ប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិឃ្លាំងមឿងជើង សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រនិង០២_ឈ្មោះ ជ្រែ គ្រឿន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់ នៅភូមិសង្កាត់កើតហេតុ ។  ចំណែកជន សង្ស័យឈ្មោះ កែវ សារិទ្ធ ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រែកក្របៅទី១ សង្កាត់ព្រែក អំពិល ក្រុងអរិយក្សត្រ (វិជ្ជមាននូវសារធាតុញៀន)   

វត្ថុតាងចាប់យករួមមាន : ម៉ូតូ០១គ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1AE- 2307 ( បានប្រគល់ជូនជនរងគ្រោះវិញ )-កែវសម្រាប់ជក់ចំនួន០១- គ្រឿងញៀន០១កញ្ចប់ទម្ងន់ ០,១២ ក្រោម ។ 

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៦ ជនសង្ស័យបានលួចយកកាបូបស្ពាយរបស់ ជនរងគ្រោះឈ្មោះ ជាវ ដែត ដែលព្យួរទុកលេីរបង ដើម្បីជីករណ្ដៅដាំបង្គោល ដោយសម្ភារ:នៅក្នុងកាបូបស្ពាយមាន÷ទូរស័ព្ទចំនួន០២គ្រឿង,អត្តសញ្ញាណប័ណ្ណ ១ សន្លឹកនិងប្រាក់ចំនួន៥០,០០០រៀល  ដោយជនរង គ្រោះដេញតាមជនសង្ស័យមិនទាន់ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ធាបាលព្រែកអំពិល។

រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៩ ព្រឹកជនរងគ្រោះឈ្មោះ ជ្រែ គ្រឿន និងកូនប្រុសឈ្មោះ គ្រឿន  ភារ: កំពុងជជែកគ្នាក្នុងចម្ការពោត ទីតាំងកើត ហេតុ ដោយទុកម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ នៅចម្ងាយពីខ្លួនប្រមាណ ១០ម៉ែត្រ ក៏ស្រាប់ តែឃើញជនសង្ស័យ ទាញម៉ូតូគាត់បង្វែរក្រោយរួចជិះចេញ ។ ភ្លាមៗនោះជនរងគ្រោះឳពុកនិងកូន ក៏បានរត់ដេញចាប់ ឃាត់ខ្លួនបានជនសង្ស័យ និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលព្រែកអំពឹល ឱ្យជួយអន្តរាគមន៍។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លេីយសារភាពថា ខ្លួនពឹតជាបានលួច កាបូបស្ពាយនឹងម៉ូតូរបស់ជនរងគ្រោះទាំងពីរនាក់ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រដេីម្បីកសាងសណុំរឿងបញ្ជូនទៅតុលាការ ជាលើកទី ០៤ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print