កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្ត បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០២នាក់ បញ្ជូន​ទៅសាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្ដម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​ កម្លាំង​ជំនាញការិយាល័យប្រឆាំងគ្រឿងញៀនក្នុងមន្ទីរស្រាវជ្រាវ និងបង្រ្កាប​បទល្មើស​​ នៃ​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​ បាន​ធ្វើការ​បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​បាន​ជា​បន្ទាប់​ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​។

ជាក់ស្តែងកាលពីវេលាម៉ោង២០:១៥នាទី ថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០២៦ កន្លងមកនេះ​ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកថ្ពង ដឹកនាំដោយលោកអនុសេនីយ៍ឯក ច័ន្ឋ កក្កដា មេបញ្ជាការរង មូលដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្រុកថ្ពង​ បាន​បង្ក្រាប​ និងឃាត់ ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចភូមិថ្នល់បំបែក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ​ ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។ ជនសង្ស័យរួមមានឈ្មោះ ប្រាក់ ចន្ទី ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិក្រវៀក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតមានឈ្មោះ បី វី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិក្រវៀក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ចាប់យកវត្ថុតាងបានរួមមាន៖ ម្សៅក្រាមសថ្លា១កញ្ចប់ (ទម្ងន់០.១៨ក្រាម), ទូស័ព្ទដៃចំនួន០១គ្រឿង ម៉ាក Iphone 11 ពណ៌ស្វាយ, ដែកកេះចំនួន ០១​ និងម៉ូតូចំនួន០១គ្រឿង ម៉ាកវេវ ពណ៌ខ្មៅសេរីឆ្នាំ២០១៩។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​និងបង្រ្កាបបទល្មើស​​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print