លោក សេង សីលា ណែនាំរដ្ឋបាលក្រុងស្រុកត្រូវ ត្រូវធ្វើផែនការសកម្មភាព សម្អាតអនាម័យបរិស្ថាន តាម ដងផ្លូវ ទីផ្សារ ទីប្រជុំជន សួនច្បារសាធារណៈនានាក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកសេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងលោកប៉េង ពោធិ៍សា អភិបាលខេត្តនៅព្រឹកថ្ងៃទី១១ ខែមិថុនាឆ្នាំ ២០២៦បានអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនានៅសាលាបឋមសិក្សាកន្ទុយវ័យស្ថិតនៅក្នុងភូមិចំបក់សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្នុងឱកាសនោះលោក ចាន់ ឈន់ ប្រធានមន្ទីរបរិស្ថានស្ដីទី ខេត្តស្វាយរៀងបានថ្លែងថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ជាព្រឹត្តិការណ៍អន្តរជាតិមួយ ដែលរៀបចំធ្វើឡើងដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៧២ ស្ថិតនៅទីក្រុង សកហូម នៃប្រទេសស្វីសក្រោមប្រធានបទ ហើយបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិក៏បានប្រារព្ធទិវានេះជាបន្តបន្ទាប់ទៅតាមប្រធា នបទផ្សេងៗគ្នាផងដែរ។ ការចាប់ផ្តើមប្រារព្ធទិវានេះចាប់តាំងពីឆ្នាំ១៩៩៦ ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើង នេះ នៅតាមបណ្តារាជធានី-ខេត្ត ក៏ដូចជាខេត្តស្វាយរៀងយើងនៅថ្ងៃនេះផងដែរ ក៏បានប្រារព្ធទិវា មនុស្ស និងបរិស្ថាន” និងប្រារព្ធធ្វើទិវានេះជារៀងរាល់ឆ្នាំទៅតាមប្រធានបទផ្សេងៗនៃឆ្នាំនីមួយៗ។

លោកចាន់ ឈន់ បានបន្តថា  តួយ៉ាងក្នុងឆ្នាំ២០២៦ លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបរិស្ថាន តាមផ្លូវជាតិ បរិស្ថាន បរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «សំណស់សូន្យ (Zero Waste)» ក្នុងគោលបំណង មើលនាឱ្យមហាជនគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួមសម្អាតអនាម័យតាមគេហដ្ឋាន និងតាមទីសាធារណៈ ជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើសកម្មភាពលើកកម្ពស់កិច្ចគាំពារបរិស្ថាន។ 

លោកបានបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងប្រធានបទខាងលើមន្ទីរបរិស្ថានខេត្តស្វាយរៀងក្រោមការការចង្អុលបង្ហាញរបស់លោកប៉េង ពោធិ៍សា អភិបាលខេត្ត និងបានសហការជាមួយ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ រោងចក្រ សហគ្រាស វត្តអារាម និងសាលារៀនក្នុងការសម្របសម្រួល និងជម្រុញនូវយុទ្ធនាការសំខាន់ៗចំនួនបីរួមមាន៖ *ទី១ ដែលមកដល់បច្ចុប្បន្នមានអ្នកចូលរួមសរុប យុទ្ធនាការ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ១៩៣,៩៥៥អង្គ នាក់ *ទី២ យុទ្ធនាការ «កម្ពុជាស្អាតខ្មែរធ្វើបាន» មានអ្នកចូលរួមសរុប ១១៩,៣១៧អង្គនាក់ និងទី៣ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» មានអ្នកចូលរួមសរុប ២៨,៧១១អង្គ/នាក់ ព្រមទាំងបានចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កម្មករកម្មការិនី សិស្សានុសិស្ស ស្តីពីការគ្រប់គ្រងសំរាម រួមនឹងលិខិតបទដ្ឋានគតិយុត្តវិស័យបរិស្ថានមួយចំនួន។

លោកបន្តថា សំណល់រឹង មិនតែប៉ុណ្ណោះមន្ទីរបរិស្ថានក៏បានសហការជាមួយក្រសួងបរិស្ថានក្នុងការធ្វើចលនាប្រលងប្រណាំងនូវ ការអនុវត្តចំពោះលក្ខណៈសម្បត្តិទី៦ ស្តីពី “មាន អនាម័យ មាន់សោភ័ណភាពល្អ និងបរិស្ថានល្អ” នៃគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពផងដែរ ដោយគិតមកដល់បច្ចុប្បន្នឃុំ សង្កាត់ដែលទទួលបានជ័យលាភី ក្នុងខេត្តស្វាយរៀង សរុបចំនួន៩ឃុំ សង្កាត់ ហើយក្នុងឆ្នាំ២០២៦នេះ មានឃុំ សង្កាត់ចំនួន ២ ផងដែរ ដែលទទួលបាននូវជ័យលាភីគឺ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង និង ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ។

លោកបានបញ្ជាក់ថា ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនិងធ្វើឱ្យមានការយល់ដឹងកាន់តែទូលំទូលាយដើម្បីបុព្វហេតុបរិស្ថាននៅក្នុងខេត្តស្វាយរៀង។

បន្ថែមលើសពីនេះ លោកសេង សីលា បានថ្លែងណែនាំដល់មន្ត្រីពាក់ព័ន្ធនិងអាជ្ញាធរដែនដី សូមបន្តធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថានឱ្យកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត បន្តអប់រំ ផ្សព្វផ្សាយ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស និងប្រជាពលរដ្ឋ អំពីការគ្រប់គ្រងសំរាម សំណល់រឹង និងផលប៉ះពាល់នៃ សំណល់ប្លាស្ទិក

ជាមួយគ្នានេះ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើផែនការសកម្មភាព សម្អាតអនាម័យបរិស្ថាន តាម ដងផ្លូវ ទីផ្សារ ទីប្រជុំជន សួនច្បារសាធារណៈនានាក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានជាប់ជា ប្រចាំ និងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ ប្លាស្ទិក ដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print