លោក ឃួង ស្រេង៖ ជំរុញមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវផ្ដល់សេវាគ្រប់ ប្រភេទ ជូន ប្រជាពលរដ្ឋ តាមយន្តការ ច្រកចេញចូលតែមួយឱ្យល្អប្រសើរជាងមុន

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញបន្ថែមឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ យកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ ប្រភេទ ជូន ប្រជាពលរដ្ឋ តាមយន្តការ ច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរជាងមុន និងលឿនជាងមុនថែមទៀត។

    លោក ឃួង ស្រេង បានជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំលើការងារពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ។ 

       លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖  ក្នុងកិច្ចប្រជុំនេះលោក បានណែនាំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យកាន់សកម្ម និង បានល្អប្រសេីរថែមទៀត ព្រម ទាំង ជំរុញផ្សព្វផ្សាយអំពីការ ផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។

...

     លោកស្រី ដោ សម្ផស្ស បានបន្តថា៖ លោកតែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំលើការផ្ដល់សេវាជូនប្រជា ពលរដ្ឋ ហើយ កិច្ច ប្រជុំ នា រសៀល នេះ ដែរ គឺ មិនមែន ជា លេីកទី ១ នោះទេ ។  លោកតែងតែ ក្រេីន រំលឹក និង ណែនាំ ជាប់ ជា ប្រចាំ ធ្វើ យ៉ាងណា ដើម្បីជំរុញបន្ថែមឲ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់យកចិត្តទុកដាក់លើការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕ ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print