គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល បន្តចុះតាមទីតាំងរស់នៅប្រមូលផ្តុំ និងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

ចែករំលែក៖

ភ្នំពេញ៖នាថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល បន្តចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ស្ថិតក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ។ ផ្អែកតាមលទ្ធផលនៃកិច្ចប្រតិបត្តិការ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន២ទីតាំងស្ថិតក្នុងបុរីពិភពថ្មីផ្លូវជាតិលេខ៣ គម្រោង១ ផ្ទះលេខ១០៦ ផ្លូវលេខ០៩ និងផ្ទះលេខ០៧ ផ្លូវលេខ០៣ ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៤នាក់ ជាជនជាតិបង់ក្លាដេស និងវត្ថុតាងសង្ស័យពាក់ព័ន្ធនឹងបទល្មើសបញ្ជូនទៅស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖ សីហា សែនសុខ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print