ស្លាប់ម្នាក់​ របួសធ្ងន់ម្នាក់​ ខណៈម៉ូតូ​ និងឡំប្រឺតាពន្លះគ្នាពេញទំហឹង​រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​     ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ​ ចំណែកឯបុរសម្នាក់ទៀតបានរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗក្រោយពេលជិះម៉ូតូយ៉ាងលឿនបុកនិងឡំប្រឺតាមួយគ្រឿងក្នុងទិសដៅបញ្រ្ចាស់គ្នាយ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង១:៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០២៦ នៅចំណុចក្បែរង្វង់មូលវត្តភ្នំ ស្ថិតនៅលើផ្លូវព្រះសុីសុវត្ថ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញឡំប្រឺតាពណ៌សមួយគ្រឿងពាក់ផ្លាកលេខ កណ្តាល 1AB-0220 បើកបរដោយដោយបុរសម្នាក់​ រួមដំណើរជាមួយនិងភ្ញៀវចំនួន២នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវព្រះសុីសុវត្ថទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមធ្យម លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខ កោះកុង 1A-5365ជិះឌុបគ្នា២នាក់ធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នាពីត្បូងទៅជើងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកចំពីមុខឡំប្រឺតាយ៉ាងពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ ចំណែកឯភាគីឡំប្រឺតាក្រឡាប់ផ្ងាជេីង​ធ្វេីអ្នកបេីកបរនិងអ្នកដំណេីររងរបួសស្រាល​ ។ 

...

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងឡំប្រឺតា​ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print