ភ្នំពេញ ៖ បុរសម្នាក់ជាជនបរទេសបានបើករថយន្តស៊េរីទំនើបម៉ាកESCALADE 600 មួយគ្រឿងក្នុងល្បឿនលឿននិងមិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់១កង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ករណីការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកេីតឡេីងកាលពីវេលាម៉ោង ១០:៥០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ដស៊េរីទំនើប ម៉ាកESCALADE ពណ៌ខ្មៅមួយគ្រឿងពាក់ ផ្លាកលេខភ្នំពេញ 2CG-7759 បេីកបរដោយបុរសម្នាក់ជាជនបរទេសធ្វើដំណើរចេញពីបុរីមួយកន្លែង រួចបួងចង្កូតបត់ឡើងតាមផ្លូវ៦០ម៉ែត្រទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន និងមិនប្រយ័ត្ន ក៏ជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យបាក់រលំចំនួនមួយផ្ទាំង ចំណែកឯរថយន្ដបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែក្នុងករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ











