ម្ចាស់ផ្ទះម៉ិកស៊ិកអបអរថ្ងៃបើកឆាកWorld Cup ជាមួយនឹងជ័យជម្នះ ២-០ លើអាហ្រិកខាងត្បូង

ចែករំលែក៖

អ្នកគាំទ្របាល់ទាត់ម៉ិកស៊ិកបានផ្ទុះការអបអរសាទរយ៉ាងកក្រើក បន្ទាប់ពីក្រុមជម្រើសជាតិម៉ិកស៊ិកយកឈ្នះអាហ្វ្រិកខាងត្បូងក្នុងលទ្ធផល ២-០នៅការប្រកួតបើកឆាកព្រឹត្តិការណ៍ FIFA World Cup 2026 កាលពីថ្ងៃព្រហស្បតិ៍។

កីឡាដ្ឋាន Azteca ដែលមានអ្នកទស្សនាពេញប្រមាណ ៨០,០០០ នាក់ បានផ្ទុះសំឡេងហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង ខណៈម៉ិកស៊ិកទទួលបានជ័យជម្នះដ៏មានន័យមួយនៅលើទឹកដីខ្លួនឯង។

លោក អាតូរ៉ូ ឡូប៉េស អាយុ ៣២ ឆ្នាំ ដែលបានចូលរួមទស្សនាការប្រកួតនៅកីឡដ្ឋាន Azteca បាននិយាយថា៖ «គ្មានកន្លែងណាល្អជាងការធ្វើវានៅផ្ទះរបស់យើងនោះទេ។ វាជាក្តីស្រមៃរបស់មនុស្សគ្រប់រូបដែលស្រឡាញ់បាល់ទាត់ ក្នុងការមានឱកាសបានទស្សនា World Cup ម្តងក្នុងជីវិត»។

ការប្រកួតដ៏ស្វិតស្វាញនេះមានការបង្ហាញកាតក្រហមរហូតដល់ ៣ សន្លឹក។ ខ្សែប្រយុទ្ធ Julian Quinones បានស៊ុតបញ្ចូលទីនាំមុខឱ្យម៉ិកស៊ិកតាំងពីនាទីទី ៩ ដែលជួយបំបាត់សម្ពាធដំបូងៗ និងធ្វើឱ្យបរិយាកាសនៅកីឡដ្ឋានកាន់តែរំភើបខ្លាំងឡើង។

កញ្ញា បេត ណាវ៉េអេស ដែលធ្លាប់បានចូលរួមទស្សនា World Cup នៅរុស្ស៊ី និងកាតារ បាននិយាយថា កម្លាំងគាំទ្រពីអ្នកទស្សនាបានជួយជំរុញទឹកចិត្តក្រុមជម្រើសជាតិយ៉ាងខ្លាំង ហើយការបានឃើញក្រុមជាតិប្រកួតនៅម៉ិកស៊ិកផ្ទាល់ គឺរំភើបជាងការទស្សនានៅប្រទេសម្ចាស់ផ្ទះមុនៗទៅទៀត។

ទោះជាយ៉ាងណា នាងមិនសូវមានសុទិដ្ឋិនិយមចំពោះដំណើររបស់ម៉ិកស៊ិកក្នុងការប្រកួតនោះទេ ដោយនិយាយថា៖ «យើងតែងតែមានក្តីសង្ឃឹម ប៉ុន្តែក្រុមជាតិរបស់យើងក៏តែងតែធ្វើឱ្យខកចិត្តផងដែរ»។

នៅតំបន់អ្នកគាំទ្រខាងក្រៅ (Fan Zone) ក្នុងទីលាន Zocalo កណ្ដាលទីក្រុងម៉ិកស៊ីកូ អ្នកគាំទ្ររាប់ម៉ឺននាក់បានរាំ ច្រៀង និងអបអរសាទរ ទោះបីមានភ្លៀងធ្លាក់ក៏ដោយ។ តំបន់នេះបានទទួលអ្នកទស្សនាពេញសមត្ថភាពប្រមាណ ៥០,០០០ នាក់ ដើម្បីទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិ។

អ្នកគាំទ្រម្នាក់ឈ្មោះ ម៉ាតា ហ្គុនសាឡេស អាយុ ៤២ ឆ្នាំ បាននិយាយនៅពេលចាកចេញពីទីលាន Zocalo ជាមួយកូនៗរបស់គាត់ថា៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ខ្ញុំជាជនជាតិម៉ិកស៊ិក ១០០% ហើយថ្ងៃនេះជាថ្ងៃដែលយើងមានមោទនភាពយ៉ាងខ្លាំង»។

...

ជ័យជម្នះនេះមិនត្រឹមតែផ្តល់ ៣ ពិន្ទុសំខាន់សម្រាប់ម៉ិកស៊ិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចប់កំណត់ត្រាមិនល្អជាច្រើនទសវត្សរ៍ និងបង្កើនក្តីសង្ឃឹមរបស់អ្នកគាំទ្រទូទាំងប្រទេសក្នុងការបន្តដំណើរឆ្ពោះទៅរកភាពជោគជ័យនៅ World Cup ឆ្នាំនេះផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print