Arda Güler ដឹកនាំទួរគីវិលត្រឡប់មក World Cup វិញ ក្រោយខកខាន 24 ឆ្នាំ ខណៈត្រៀមប៉ះអូស្ត្រាលី

ចែករំលែក៖

ក្រុមជម្រើសជាតិ ទួរគី នឹងវិលត្រឡប់មកកាន់ព្រឹត្តិការណ៍ FIFA World Cup ជាលើកដំបូងក្នុងរយៈពេល 24 ឆ្នាំ នៅពេលពួកគេត្រូវជួបក្រុម អូស្ត្រាលី ក្នុងការប្រកួតបើកឆាកពូល D នៅកីឡដ្ឋាន BC Place នាអាទិត្យនេះ។

ខ្សែបម្រើវ័យក្មេង Arda Guler របស់ក្លឹបReal Madrid នឹងដើរតួនាទីជាអ្នកបង្កើតឱកាសសំខាន់ (លេខ 10) សម្រាប់ក្រុមទួរគី ខណៈខ្សែការពារ Merih Demiral នឹងក្លាយជាសសរទ្រូងក្នុងតំបន់ការពារ។

នៅតំបន់ប្រយុទ្ធ Baris Alper Yilmaz នឹងចាប់ផ្តើមការប្រកួតនៅស្លាបឆ្វេង ខណៈកីឡាករសំខាន់ៗផ្សេងទៀតដូចជា Hakan Calhanoglu និង Orkun Kokcu ក៏មានឈ្មោះក្នុងជម្រើសដំបូងផងដែរ។

ខាងក្រុមអូស្ត្រាលី គ្រូបង្វឹក Tony Popovic បានសម្រេចជ្រើសរើស Patrick Beach ឱ្យចាប់ផ្តើមនៅតំណែងអ្នកចាំទី ជំនួសអ្នកចាំទីជើងចាស់ Mathew Ryan។

ដំណឹងល្អសម្រាប់អូស្ត្រាលី គឺខ្សែប្រយុទ្ធ Mohamed Toure បានជាសះស្បើយពីជំងឺ និងត្រៀមដឹកនាំខ្សែប្រយុទ្ធរបស់ក្រុម។ គេនឹងចាប់ដៃគូជាមួយខ្សែប្រយុទ្ធល្បឿនលឿន Nestory Irankunda នៅតំបន់ប្រយុទ្ធ។

ជម្រើស 11 នាក់ដំបូងរបស់អូស្ត្រាលី៖
Patrick Beach; Alessandro Circati, Jacob Italiano, Jordan Bos, Harry Souttar, Cameron Burgess; Connor Metcalfe, Aiden O’Neill, Paul Okon-Engstler; Mohamed Toure, Nestory Irankunda។

ជម្រើស 11 នាក់ដំបូងរបស់តួកគី៖
Ugurcan Cakir; Zeki Celik, Merih Demiral, Abdulkerim Bardakci, Ferdi Kadioglu; Orkun Kokcu, Hakan Calhanoglu, Ismail Yuksek; Kerim Akturkoglu, Arda Guler, Baris Alper Yilmaz។

ការប្រកួតនេះត្រូវបានគេរំពឹងថានឹងមានភាពស្វិតស្វាញ ខណៈទួរគីចង់ចាប់ផ្តើមការវិលត្រឡប់មក World Cup របស់ខ្លួនដោយជ័យជម្នះ ខណៈអូស្ត្រាលីក៏សង្ឃឹមរកបាន 3 ពិន្ទុដំបូងក្នុងពូល D ផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print