សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិឡាវ

ចែករំលែក៖

ភ្នំពេញ៖នៅសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក ចាន់សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្ត្រីការពារជាតិឡាវ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ដំណើរទស្សនៈកិច្ចរបស់ លោករដ្ឋមន្រ្តីការពាជាតិឡាវមកកាន់កម្ពុជាពេលនេះ គឺដើម្បីពង្រឹងវិស័យកងទ័ពរវាងប្រទេសទាំងពីរឲ្យបានកាន់តែរឹងមាំថែមទៀត។ កងទ័ពនៃប្រទេសទាំងពីរកន្លងមកបានសហការគ្នាទៅវិញទៅមកយ៉ាងជិតស្និទ ហើយនៅពេលនេះទៀត កំពុងបន្តជំរុញនិងពង្រឹងការងារដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាពគ្នារួចមកហើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តែងនូវការរីករាយជាមួយនឹងកិច្ចសហប្រតិបត្តិការនៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ ហើយសម្តេចបានជំរុញអោយយកចិត្តទុកដាក់ខ្លាំងលើបញ្ហា ជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មព្រៃឈើ ដើម្បីកុំឲ្យពួកអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រព្រឹត្តិឧក្រិដ្ឋកម្មព្រៃឈើនោះយកតំបន់ព្រំដែនធ្វើជាជំរក៕

image image image image image image image

...

ដោយ៖សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print