អុជ​ធូប​ទុក​ចោល​ រួច​យក​បាយ​ម្ហូប​ឱ្យ​កូន​លក់ដូរ​នៅ​ផ្សារ លុះត្រឡប់​មក​វិញ ឆេះ​ផ្ទះ​អស់

ចែករំលែក៖

ខេត្ត​សៀម​រា​ប ៖ អុជ​ធូប​ទុក​ចោល​យក​បាយ​ម្ហូប ឱ្យ កូន​លក់ដូរ​នៅ​ផ្សារ​ចាស់ ត្រឡប់​មក​វិញ ឆេះ​ផ្ទះល្វែង អស់ បង្ក​ការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច សំណាងល្អ អត់​រាលដាល ដល់​ផ្ទះ​អ្នក​ជិតខាង​។​ ហេតុការណ៍ ករណី ឆឆេះផ្ទះកើតហេតុ នៅ​ម៉ោង​១១​និង​១៥ នាទី ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ ២០២៦ នៅ​ចំនុច​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ២១ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​មន្ត្រី នគរបាល​ជំនាញ​បាន​ប្រាប់​នៅ​រសៀល ថ្ងៃ​ទី ១៤ ខែ មិថុនា ឆ្នាំ ២០២៦ នេះ​ថា មាន​ករណី​ភ្លើង​ឆេះ​ក្នុងផ្ទះ​ល្វែង១ ល្វែង​ជាន់ផ្ទាល់​ដី​ដំបូល​ប្រក់​ស័ង្កសី ទំហំ៥ម៉ែត្រគុណ១០​ម៉ែត្រ ដែល​មាន​ម្ចាស់​ទីតាំងឈ្មោះ ពៅ ប៊ុ​នរ៉េ​ន ភេទ ប្រុស​ អាយុ​៦៥​ឆ្នាំ រស់ នៅ​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។

ប្រភព​បាន​បន្ថែម​ថា ការ​ពន្លត់ នេះ​បាន​ប្រតិបត្តិការ​ពន្លត់​អណ្តាតភ្លើង​រលត់​អស់​ទៅ​វិញ​នៅ​ម៉ោង ១២ និង ០០​នាទី​ថ្ងៃត្រង់ ។

ប្រភព​បញ្ជាក់​ថា ករណី​ភ្លើង​ឆេះ​ផ្ទះល្វែងនេះ បាន​ប្រើ ប្រាស់​ឡានទឹក ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចំនួន​០២​គ្រឿង ឡាន​ធំដោយប្រើ​ទឹក​អស់ ២ឡាន​ និងឡាន​របស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ចំនួន​០១​គ្រឿង ឡាន​ធំ ( ប្រើ​ទឹក​អស់ ១ ឡាន )​។

​ករណី​នេះ​មិន​មាន​ប៉ះពាល់​ដល់ អាយុជីវិត ឬបង្ក​ឱ្យ​មាន​ស្នាម​របួស ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ គឺ​ឆេះ​តែ​ខោអាវ​មួយ​ចំនួន កង្ហារ​ភ្ជាប់​ជញ្ជាំង ០១ គ្រឿង សា​ឡុ​ង​ពូក​ចំនួន ០១,គ្រែ ចំនួន ០១,ពូក​ទទឹង ១៨០ ស​.​ម បណ្តា​យ ២​ម៉ែត្រ កុងម៉ា ចំនួន ០២  ហើយ សម្រាប់​អាគារ​គឺ​មិន​មាន​បាក់​រលំ រឺ ប្រេះ​ផុយ​អ្វី​នោះ​ទេ​។​

...

មូលហេតុ​គឺ​បណ្តាល មក​ពីអុជ​ធូ​ក​ចោល ហើយជិះ​ម៉ូតូ​យក​ម្ហូប​ឱ្យ​កូន​នៅ​ផ្សារ​ចាស់ ទើប​បណ្តាល​​ឱ្យ​ឆេះ​ផ្ទះ​តែ​ម្តង ។ ករណីឆេះ​ផ្ទះ​១ ល្វែងនេះបើ​គិតជា​ទឹកប្រាក់អស់​ប្រមាណជិត ១ ម៉ឺន​ដុល្លារ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print