រថយន្ត prius បុករថយន្តធុនធំដឹកជ្រូកប៉ើងខ្ទាតទៅចិញ្ចឹមផ្លូវបណ្ដាលឲ្យកុងរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក toyota prius មួយគ្រឿងក្នុងល្បឿនលឿន​ និងខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតចូលគន្លងផ្លូវជ្រុលទៅបុកចំពីមុខរថយន្តដឹកជ្រូកបើកទិសដៅបញ្រ្ចាស់គ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តtoyota prius ប៉ើងខ្ទាតទៅចិញ្ចឹមផ្លូវធ្វើឲ្យតៃកុងរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃទី ១៤ ខែមិថុនាឆ្នាំ២០២៦ស្ថិតនៅលើផ្លូវជាតិលេខ ៤ក្នុងសង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញ។

បេីតាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តធុនធំដឹកជ្រូកមួយគ្រឿងពាក់ផ្លាកលេខ ស្វាយរៀង 3A-0537 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យមលុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក់ toyota prius ពណ៌ ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2BL-2695 បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅបញ្ច្រាសគ្នាពីកើតទៅលិចក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតមកខាងឆ្វេងដៃចូលគន្លងផ្លូវជ្រុលទៅបុករថយន្តធន់ធំដឹកជ្រូកចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យ រថយន្តtoyota prius ប៉ើងខ្ទាតទៅចិញ្ចឹមផ្លូវធ្វើឲ្យតៃកុងរងរបួសត្រង់ក្បាលធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯតៃកុងរថយន្តធុនធំបានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print