កម្លាំងកងរាជអាវុធហត្ថស្រុកឧដុង្គម៉ែជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​នៅថ្ងៃទី១៥ខែមិថុនានេះបានឲ្យដឹងថាកម្លាំង បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ១នាក់ បញ្ជូន​ទៅសាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ឧដុង្គ​ម៉ែជ័យ។

ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់និងយក ចិត្តទុកដាក់របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​ កាលពីវេលាម៉ោង ១៧:៤០ នាទី នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាមបទល្មើស​​ សហការ​ជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុងម៉ែជ័យ ដឹកនាំដោយ​លោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ​ មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័ បានធ្វើ​ការ​បង្ក្រាប​និង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវលំ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ កង កេង ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិវត្តក្ដី សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ចាប់យកវត្ថុ​បានរួមមាន :ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន០២កញ្ចប់(ទម្ងន់៧.០៣ក្រាម)​​និងទូរសព្ទ័ដៃចំនួន០១គ្រឿង ។

...

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​និងបង្រ្កាបបទល្មើស​​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print