សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ ណែនាំឱ្យរៀបចំគន្លងអប់រំថ្មីឱ្យបានលឿន ក្នុងជ្រើសរើសវិជ្ជាជីវៈនៅតាមវិទ្យាល័យ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រីករាយដែលបានចូលរួមពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធាន « TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល » នៅថ្ងៃនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ ណែនាំឱ្យរៀបចំគន្លងអប់រំថ្មីឱ្យបានលឿន ក្នុងជ្រើសរើសវិជ្ជាជីវៈនៅតាមវិទ្យាល័យ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ធនធានមនុស្សផោ្តលើការងារចំនួន ៣ គឺ សុខភាព ចំណេះដឹងបំណិន និងការងារ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា ៖ រាជរដ្ឋាភិបាលអាណត្តិ នៃរដ្ឋសភា បានកំណត់យកការពង្រឹងគុណភាពអប់រំ និងការបណ្តុះបណ្តាលជំនាញ ទាំងជំនាញរឹង និងជំនាញទន់ គឺជាផ្នែកមួយនៃគោលដៅយុទ្ធសាស្ត្រទី២ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺការបង្កើតឱ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាពជូនដល់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់យុវជន។

សម្តេចលើកថា ៖  ការកែច្នៃប្រជាជនកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្រ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print