ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់បានដាច់ចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងមិនដឹងមូលហេតុ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦នឹ៣០នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ
មានករណីចងក ធ្វើអត្តឃាតខ្លួនឯង នៅក្នុងដីចំការកៅស៊ូ មានម្ចាស់ឈ្មោះ ថា ស្ថិតក្នុងភូមិកាម្មាំង ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី។ភ្លាមៗនោះដែរ ប្រជាពលរដ្ឋ បានរាយការណ៍ទៅនគរបាលស្រុកបកែវ រួចកម្លាំងបានចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យ។
លោក ជួប វណ្ណារក្ស បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លឹម កុសល ភេទប្រុសអាយុ៤៥ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកាគ្លិ ឃុំសើង ស្រុកបកែវ ខេត្តរតនគិរី។
លោកថា ជនរងគ្រោះកន្លងមក នៅពេលផឹកស្រាស្រវឹងម្តងៗ តែងតែរត់ទៅរកកន្លែងចងក ប៉ុន្តែត្រូវអ្នកជិតខាងជួយសង្គ្រោះទាន់ពេល តែលើកនេះទៅដូចបំណងហើយ។
បន្ទាប់ពីធ្វើកោសល្យវិច័្ឆយរួចមក សពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
វុទ្ធឦសាន