Update៖​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ចូលរួមអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»

ចែករំលែក៖

ភ្នំពេញ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃចន្ទ ទី១៥ មិថុនា ២០២៦​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ។

នាឱកាស​នោះ​ សម្ដេចនាយករដ្ឋមន្រ្តី​ បានថ្លែង​ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការ ផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងវិស័យឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

...

សម្ដេចធិបតី​ បានគូសបញ្ជាក់ថា​ រាជរដ្ឋាភិបាល បានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការគាំទ្រវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដោយបានដាក់ជាគោលនយោបាយអាទិភាព។ (TVET) នឹងផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជន សិស្ស និស្សិត និងសាធារណជន ឱ្យមានសមត្ថភាពជំនាញពិតប្រាកដ ក្លាយជាធនធានមានសក្តានុពលបំផុតសម្រាប់តម្រូវការទីផ្សារការងារឧស្សាហកម្ម ចូលរួមចំណែកក្នុងការកែប្រែជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ កាត់បន្ថយភាពក្រីក្រ ភាពគ្មានការងារ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print