អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តកំពត÷ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ ក្រុមគ្រួសារជនរងគ្រោះ នៅវេលាម៉ោង២៣: ១១នាទីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៦ ការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តកំពត មានករណីហិង្សាដោយ ចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិអ្នកដទៃនៅចំណុចភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។ ក្រោយពីទទួលពាក្យបណ្ដឹង កម្លាំងសមត្ថកិច្ចបានចុះពិនិត្យទីតាំងកើតហេតុជាក់ ស្ដែងទើបស្រាវជ្រាវ និងកំណត់មុខសញ្ញា។

ដោយអនុវត្តតាមបទបញ្ជា លោកមេបញ្ជាការកងរាជ អាវុធហត្ថខេត្ត កំពត និងមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកទឹកឈូ ដឹកនាំដោយ លោក វរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញ បានចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ដែលមានការពាក់ព័ន្ធ រួមមាន ÷

១. ឈ្មោះ យ៉ូង ឃី  ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

២. ឈ្មោះ ខ្មៅ ធុន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

៣. ឈ្មោះ ជុយ ភាន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

៤. ឈ្មោះ យ៉ាន សង្ហា ហៅ(វើន ) ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

៥. ឈ្មោះ ស៊ូ បញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

៦. ឈ្មោះ ជ័រ ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងកក់ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

៧. ឈ្មោះ សៀក ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

៨. ឈ្មោះ ភឿន ឆានុន ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

៩. ឈ្មោះ ឆយ លីថូ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ 

ជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពជិះម៉ូតូយកកាំបិតបុ័ងតោដេញកាប់ ដេញវ៉ៃ ជនរងគ្រោះ និងបំផ្លិចបំផ្លាញម៉ូតូរបស់ជនគ្រោះ មានគ្នាចំនួន០៣នាក់ មានឈ្មោះ :

១. ឈ្មោះ ភឹម កូវិន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត (រងរបួសធ្ងន់) ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។

២. ឈ្មោះ អែក ភារ៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ(ជាងកាត់សក់ )មានទីលំនៅភូមិត្រពាំងច្រាប ឃុំថ្មី  ស្រុកទឹកឈូ ខេត្តកំពត ខូចខាតម៉ូតូទាំងស្រុង !។

៣. ឈ្មោះ ធី ឌីណាល់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ(មន្រ្តីឥណទាន) មានទីលំនៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត បណ្ដាលអោយម៉ូតូខូចខាតទាំងស្រុង! ។

ដកហូតវត្ថុតាងរួមមាន :

– ម៉ូតូ០២ គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ចំនួន០២គ្រឿង ,  – កាំបិតបុ័ងតោចំនួន ០១ដើមប្រវែង៣២ សង់ទីម៉ែត្រ។ 

...

   បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print