បង្ក្រាបក្រុមក្មេងទំនើង ករណីហិង្សាកាប់ប្រហារ យ៉ាងសាហាវឃោឃៅនៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្តាល÷ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០១ និង៤០នាទីនៅភូមិត្រពាំងសុក្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាលមានករណីហិង្សាកាប់ប្រហារ យ៉ាងសាហាវឃោឃៅ ដោយមានជនរងគ្រោះចំនួន០៦នាក់÷

 

១-ឈ្មោះ ថៃ ប៉ាវ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

២-ឈ្មោះ ផល សុខលីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

៣-ឈ្មោះ សុឹម សីហា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

៤-ឈ្មោះ ចាន់ សុធន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិពោធិ៍ញ្ញាណ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៥-ឈ្មោះ អឿ សេតសៅរ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិពោធិ៍ញ្ញាណ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៦-ឈ្មោះ សៀន ថៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន១៤នាក់ ប្រុស(ឃាត់ខ្លួន ០៧នាក់)÷

១-ឈ្មោះ ភឺន រ៉ានុត ហៅនុត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នរស់នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (មេក្លោង អ្នកកាន់កាំបិតធ្វើសកម្មភាពកាប់ ឃាត់ខ្លួន គ្មានសារធាតុញៀនក្នុងទឹកនោម(-))។

២-ឈ្មោះ ខៀវ ហនចននី ហៅចន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នរស់នៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល (អ្នកបើកម៉ូតូ ឃាត់ខ្លួន គ្មានសារធាតុញៀនក្នុងទឹកនោម(-))។

៣-ឈ្មោះ ស្រ៊ី ម៉េងស្រៀ ហៅក្រៅគ្មាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិវាល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (អ្នកបើកម៉ូតូ ឃាត់ខ្លួន គ្មានសារធាតុញៀនក្នុងទឹកនោម(-))។

៤-ឈ្មោះ រ៉ុន ណារីន ហៅរ៉ុក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នរស់នៅភូមិព្រៃត្បែងមានជ័យ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ (អ្នកបើកម៉ូតូ ឃាត់ខ្លួន គ្មានសារធាតុញៀនក្នុងទឹកនោម(-))។

៥-ឈ្មោះ នី លីហៀង ហៅក្រៅគ្មាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នរស់នៅភូមិព្រៃត្បែងមានជ័យ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ (អ្នកបើកម៉ូតូ ឃាត់ខ្លួន គ្មានសារធាតុញៀនក្នុងទឹកនោម(-))។

៦-ឈ្មោះ ប៉ុក ចៅឡុង ហៅឡុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នរស់នៅភូមិព្រៃត្បែងមានជ័យ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ (អ្នកជិះក្រោយ កាន់ដំបងឬស្សី ឃាត់ខ្លួន គ្មានសារធាតុញៀនក្នុងទឹកនោម(-)។

...

៧-ឈ្មោះ ចេក មួយហាក់ ហៅក្រៅគ្មាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នរស់នៅភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល (អ្នកជិះក្រោយ កាន់ដងឆ័ត្រ ឃាត់ខ្លួន គ្មានសារធាតុញៀនក្នុងទឹកនោម(-))។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print