គ្រូបង្វឹកកូឡុំប៊ីព្រមានក្រុមកុំមើលស្រាលអ៊ូសបេគីស្ថាន ក្រោយមានការភ្ញាក់ផ្អើលជាច្រើននៅ World Cup

ចែករំលែក៖

គ្រូបង្វឹកក្រុមជម្រើសជាតិកូឡុំប៊ី Nestor Lorenzo បានព្រមានកូនក្រុមរបស់ខ្លួនកុំឱ្យមានការធ្វេសប្រហែស ឬមើលស្រាលគូប្រកួត ខណៈពួកគេត្រៀមជួបក្រុមជម្រើសជាតិ មើលស្រាលអ៊ូសបេគីស្ថាន ក្នុងការប្រកួត World Cup នៅថ្ងៃពុធ។

កូឡុំប៊ីវិលត្រឡប់មកកាន់វគ្គផ្តាច់ព្រ័ត្រ World Cup វិញ បន្ទាប់ពីខកខានការប្រកួតឆ្នាំ 2022 ហើយត្រូវបានគេចាត់ទុកថាជាក្រុមមានប្រៀបជាង។

ទោះជាយ៉ាងណា Lorenzo បានបញ្ជាក់ថា លទ្ធផលនានាក្នុងសប្តាហ៍ដំបូងនៃ World Cup បានបង្ហាញយ៉ាងច្បាស់ថា មិនមានក្រុមណាដែលអាចមើលរំលងបានឡើយ។

លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅ Estadio Azteca ថា៖ «World Cup កំពុងបង្ហាញឱ្យឃើញថា មិនមានក្រុមតូច ឬក្រុមខ្សោយនោះទេ ហើយគ្មាននរណាម្នាក់គួរត្រូវបានមើលស្រាលឡើយ»។

លោកបានបន្ថែមថា អ៊ូសបេគីស្ថាន ដែលកំពុងបង្ហាញខ្លួននៅ World Cup ជាលើកដំបូង មានលទ្ធផលល្អជាច្រើនទល់នឹងក្រុមខ្លាំងៗ ហើយមានកីឡាករគុណភាពខ្ពស់ជាច្រើននាក់។

«ពួកគេមានគ្រូបង្វឹកល្អ មានកីឡាករឆ្នើម 4 ទៅ 5 នាក់ ហើយសំខាន់ជាងគេ គឺជាក្រុមដែលមានការរៀបចំយ៉ាងល្អ និងដឹងច្បាស់ពីរបៀបលេងរបស់ខ្លួន»។

កូឡុំប៊ីបានមកដល់ម៉ិកស៊ិកជាមួយទំនុកចិត្តខ្ពស់ បន្ទាប់ពីធ្វើបានយ៉ាងល្អក្នុងវគ្គជម្រុះ ដោយមានតារាឆ្នើមដូចជា Luis Diaz របស់ Bayern Munich និងប្រធានក្រុម James Rodriguez។

គេរំពឹងថា អ្នកគាំទ្រកូឡុំប៊ីជាង 65,000 នាក់ នឹងមានវត្តមាននៅកីឡដ្ឋាន Azteca ដើម្បីគាំទ្រក្រុមរបស់ខ្លួន។ អាវពណ៌លឿងរបស់អ្នកគាំទ្រកូឡុំប៊ីក៏បានក្លាយជាទិដ្ឋភាពដែលគេឃើញជាញឹកញាប់នៅទីក្រុងម៉ិកស៊ីកូ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។

...

Lorenzo បានថ្លែងអំណរគុណដល់អ្នកគាំទ្រ និងសន្យាថា ក្រុមនឹងប្រឹងប្រែងបង្ហាញទម្រង់លេងដ៏ល្អបំផុត ដើម្បីផ្តល់ភាពរីករាយដល់ប្រជាជនកូឡុំប៊ី ដែលកំពុងអបអរសាទរការវិលត្រឡប់មកកាន់ World Cup ជាលើកដំបូងក្នុងរយៈពេល 8 ឆ្នាំ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print