សមត្ថកិច្ចចុះបិទក្រុមហ៊ុន «ឃីងរ៉ូស្ទើ» នៅខេត្តត្បូងឃ្មុំ ក្រោយរកឃើញជនបរទេសស្នាក់នៅខុសច្បាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ គណៈកម្មការចម្រុះខេត្តត្បូងឃ្មុំ បានសម្រេចចុះបិទជាបណ្តោះអាសន្ន ក្រុមហ៊ុន «ឃីងរ៉ូស្ទើ អេនធើធេនមិន ឯ.ក» ស្ថិតនៅស្រុកពញាក្រែក និងកាត់ផ្តាច់ប្រព័ន្ធទឹក ភ្លើង និងអ៊ីនធឺណិត បន្ទាប់ពីរកឃើញភាពមិនប្រក្រតីពាក់ព័ន្ធនឹងការស្នាក់នៅរបស់ជនបរទេសខុសច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីរលៀលម្សិលមិញ តាមបទបញ្ជារបស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ដោយក្រុមការងារចម្រុះ និងសមត្ថកិច្ចពាក់ព័ន្ធ បានបិទទីតាំងទាំងស្រុង ដែលមានអគារចំនួន ៣៣ និងវីឡា ១៥ខ្នង។

ជាមួយគ្នានេះ អាជ្ញាធរបានចាត់វិធានការតឹងរ៉ឹង រួមមាន កាត់ផ្តាច់ទឹកចំនួន ៤១កន្លែង កាត់ភ្លើងពីស្វូ និងម៉ាស៊ីនភ្លើង ព្រមទាំងផ្ដាច់អ៊ីនធឺណិតទាំងស្រុង ខណៈកាមេរ៉ាសុវត្ថិភាពត្រូវបានគ្រប់គ្រងដោយក្រសួងមហាផ្ទៃ។

តាមលទ្ធផលត្រួតពិនិត្យ កាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០២៦ កន្លងទៅសមត្ថកិច្ចបានរកឃើញជនបរទេស ៣៦នាក់ ក្នុងនោះមានម្នាក់គ្មានទិដ្ឋាការ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ បន្តមកនៅថ្ងៃទី១៦ មិថុនា រកឃើញជនបរទេសបន្ថែម ៣នាក់ ដែលមានឯកសារត្រឹមត្រូវ និងបានចុះបញ្ជីក្នុងប្រព័ន្ធ FPCS។

...

អាជ្ញាធរបញ្ជាក់ថា វិធានការនេះគឺជាផ្នែកនៃយុទ្ធនាការរឹតបន្តឹងសន្តិសុខ និងបង្ក្រាបបទល្មើស ដូចជាល្បែងអនឡាញខុសច្បាប់ និងអំពើឆបោកតាមបច្ចេកវិទ្យា ដើម្បីធានាសន្តិសុខសង្គម និងការគ្រប់គ្រងជនបរទេសឱ្យបានត្រឹមត្រូវ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print