កុមារាម្នាក់ មួយក្រុមនាំគ្នាលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ កុមាមួយក្រុមបាន នាំគ្នាទៅលេងស្រះទឹកមួយកន្លែង តែជាកុសលបែរជាបណ្តាលឲ្យកុមារាម្នាក់លង់ទឹកស្លាប់  បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨យប់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចស្រះទឹក ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

កុមារាខាងលើមានឈ្មោះ ណូ អាយុ ០៨ឆ្នាំ ភេទប្រុស មានទីលំនៅក្បែរនាគវន្ត៍ ។ 

តាមការបញ្ជាក់ពីមិត្តភក្តិ កុមារារងគ្រោះ បានឲ្យដឹងថា ខ្លួននិងគ្នីគ្នាចំនួន ៤-៥នាក់ បានបបួលកុមារារងគ្រោះមកដើរលេង នៅចំណុចស្រះទឹកខាងលើ ចាប់តាំងពីម៉ោង ២រសៀល មកម៉្លេះ ។ លុះពេល មកដល់ស្រះទឹក កុមារារងគ្រោះ ក៏បានដោះខោអាវ និងបានយកក្តារឈើ ដើម្បីហែលលេងទឹកតែម្នាក់ឯង រហូតមួយសន្ទុះក្រោយមក កុមារាខាងលើបាន ហែលទៅបុកបង្គោលសសរ ដែលច្រាំងម្ខាងទៀត បណ្តាលអោយធ្លាក់ចូលទឹក លិចបាត់តែម្តង ។ 

ប្រភពពីម្តាយកុមារារងគ្រោះបានឲ្យដឹងថា គាត់មិនបានដឹងថា កូនរបស់គាត់ លួចមកលេងទឹកស្រះ នៅក្នុងតំបន់បឹងកក់ តាំងពីពេលណានោះឡើយ ។ ដោយនៅវេលាម៉ោង ៥ល្ងាច ទើបមានមិត្តភក្តិរបស់កូនគាត់ ដែលមកលេងជាមួយគ្នា ប្រាប់ថា កូនគាត់លង់ទឹកលិចបាត់ខ្លួនហើយ ។ ទើបគាត់ប្រញាប់ប្រញាល់ទាក់ទងទៅបងប្អូន និងរាយការណ៍ជូនសមត្ថកិច្ច អោយជួយអន្តរាគមន៍ជុំវិញទីតាំងកើតហេតុ ។ 

...

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងខាងលើ រួចបានចុះទៅរាវរកជាមួយបងប្អូនប្រជាពលរដ្ឋ អស់រយៈពេលជាច្រើនម៉ោងហើយ ប៉ុន្តែនៅតែពុំទាន់រកឃើញ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print