ចៅ​ៗ​រ​ត់ទៅ​ប្រាប់​​ថា «យាយដេកលើអង្រឹង​រឹង​បាត់​ហើយ»​ លុះ​ពេល​ជី​តា​ទៅ​មើល ​ទើប​ដឹង​ថា​​ស្លាប់

ចែករំលែក៖

ភ្នំពេញ​៖ ស្ត្រី​ម្នាក់​មាន​ជំងឺ​បេះដូង​ប្រចាំ​កាយ​ច្រើន​ឆ្នាំ​មក​ហើយ មុន​ពេល​ហូប​បាយ​ថ្ងៃត្រង់ គាត់​បាន​ត្អូញ​ប្រាប់​ប្ដី​ថា​មិន​ស្រួលខ្លួន បន្ទាប់​មក​ក៏​លេបថ្នាំ​ព្យាបាល​បេះដូង រួច​ក៏​ឡើង​ដេក​លើ​អង្រឹង ចំណែក​បុរស​ជា​ប្ដី​ក្រោយ​ពេល​ហូប​បាយ​ថ្ងៃត្រង់​រួច​ ក៏​បាន​ចេញ​ទៅ​ធ្វើការ​សំណង់​បាត់​ទៅ ។ ក្រោយមក​ដោយ​ឃើញ​គាត់​ដេក​រយៈពេល​៣​ម៉ោង​ហើយ មិនឃើញ​ក្រោក​និង​រើបម្រះ​សោះ​ចៅ​របស់​គាត់​២​នាក់ ក៏​បាន​ទៅ​ហៅ​និង​ស្ទាប​មើល​ស្រាប់តែ​រឹង ក៏​បាន​នាំ​គ្នារ​ត់ទៅ​ប្រាប់​ប្ដី​របស់​គាត់​ដែល​កំពុងធ្វើការ​ថា «​តា​ៗ​យាយ​ដេក​លើ​អង្រឹង​រឹង​ក្រញង់​បាត់​ហើយ » ពេល​នោះ​ប្ដី​គាត់​ក៏​ប្រញាប់​ទៅ​មើល ក៏​ឃើញ​គាត់​ស្លាប់មាន​សភាព​រឹង​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ក្នុង​ខ្ទម​ស្នាក់​នៅ​ក្បែរ​ការដ្ឋាន​សំណង់​១កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ស្ត្រី​ដែល​ស្លាប់​ខាងលើ​នោះ​ឈ្មោះ ចាន់ ធូ អាយុ​៥៨​ឆ្នាំ ចំណែក​បុរស​ជា​ប្ដី​ឈ្មោះ​អ៊ុយ ចាន់ អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សុ​ចាន់ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្ត តាកែវ សព្វថ្ងៃ​ស្នាក់​នៅ​ក្នុង​ខ្ទម​ខាងលើ ។

លោក​អ៊ុយ ចាន់ និយាយ​ថា ប្រពន្ធ​របស់​លោក​មាន​ជំងឺ​បេះដូង​ប្រចាំ​កាយ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​បាន​លេប ថ្នាំ​ព្យាបាល​ជាប់​ជា​ប្រចាំ​រហូត​មិន​ដែល​ដាច់ ហើយ​កន្លង​មក​ជំងឺ​ឧស្សាហ៍​ធ្វើ​ទុក​ណាស់ ។ សព្វ​ថ្ងៃនេះ​លោក​បាន​ធ្វើ​ជា​ជាងសំណង់ នៅ​ការដ្ឋាន​សំណង់​ជិត​កន្លែង​ស្នាក់​នៅ​នោះ​ដែរ ដោយ​ឲ្យ​ប្រពន្ធ​នៅ​ចាំ​ខ្ទម​និង​មើលថែ​ចៅ​២​នាក់ ព្រមទាំង​ចាត់ចែង​បាយ​ទឹក​សម្រាប់​គ្រួសារ​ផ​ងែ​រ ។ ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​១១​ព្រឹក មុន​ពេល​ហូប​បាយ​ថ្ងៃត្រង់ ប្រពន្ធ​លោក​បាន​ត្អូញ​ប្រាប់​ថា​មិន​ស្រួលខ្លួន បន្ទាប់​មក​ក៏​លេបថ្នាំ​ព្យាបាល​បេះដូង រួច​ក៏​ឡើង​ដេក​លើ​អង្រឹង​នៅ​ក្នុង​រោង​នោះ ។

ជាងសំណង់​រូប​នេះនិយាយ​បន្ត​ថា ចំណែក​រូប​លោក​ក្រោយ​ពេល​ហូប​បាយ​ថ្ងៃត្រង់​រួច ក៏​បាន​ចេញ​ទៅ​ធ្វើការ​ដូច​រាល់ដង ហើយ​ក្រោយមក​មិន​បានដឹង​រឿង​អ្វី​ទេ ។ ប៉ុន្តែ​ដោយសារ​តែ​ឃើញ​ជីដូន​ដេក​យូ​ពេក​៣​ម៉ោង​ហើយ​មិនឃើញ​ក្រោក​និង​រើបម្រះ​សោះ ចៅ​របស់​គាត់​២​នាក់​នោះ ក៏​បាន​ទៅ​ហៅ​និង​ស្ទាប​មើលឃើញ​ជីដូន​រឹង ។ បន្ទាប់​មក​ក៏​បាន​នាំ​គ្នារ​ត់ទៅ​ប្រាប់​លោក​ដល់​ការដ្ឋាន​សំណង់​ថា «​តា​ៗ​យាយ​យាយ​ដេក​លើ​អង្រឹង​រឹង​ក្រញង់​បាត់​ហើយ »​ពេល​នោះ​លោក​ក៏​ឈប់​ធ្វើការ​ហើយរ​ត់ទៅ​មើល ឃើញ​ប្រពន្ធ​ស្លាប់​រឹង​បាត់​ទៅ​ហើយ ទើប​រាយការណ៍​ជូន​នគរបាល​តែ​ម្ដង ។

...

ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ​នគរបាល​ប៉ុស្តិ៍​កន្ទោក និង​នគរបាល​ខណ្ឌ​កំ​បូល សហការ​ជាមួយ​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ​សព​ហើយ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print