សារព័ត៌មាន Reuters ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ក្រុមមេដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ថាអនាគតរបស់អឺរ៉ុបពឹងផ្អែកយ៉ាងខ្លាំងលើការជួយការពារអ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ី ហើយការធានាសន្តិសុខដ៏ល្អប្រសើរបំផុតសម្រាប់អនាគតរបស់ប្លុកនេះ នោះគឺការពន្លឿនការផ្ដល់សមាជិកភាព EU ឱ្យអ៊ុយក្រែន។
លោក ហ្សេលេនស្គី បានប្រាប់បណ្ដាមេដឹកនាំ EU ទៀតថាអ៊ុយក្រែនចង់ឱ្យសង្រ្គាមជាមួយរុស្ស៉ីបិទបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២៦នេះ ហើយជំរុញឱ្យពួកគេ ជួយដល់ទីក្រុងកៀវក្នុងការត្រៀមលក្ខណៈក្នុងរដូវរងានាពេលខាងមុខជាមួយការផ្ដល់ប្រព័ន្ធការពារដែនអាកាស និងឥន្ធនៈ។ ក្នុងការដកស្រង់ខ្លឹមសារនៃសុន្ទរកថា របស់បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «គ្រប់ប្រទេសប្រជាធិបតេយ្យទាំងអស់ក្នុងតំបន់អឺរ៉ុបសុទ្ធតែមានសិទ្ធិ ចូលរួមក្នុងសហភាពអឺរ៉ុប ហើយអ៊ុយក្រែនស័ក្តិសមជាងគេ ក៏ព្រោះតែអ៊ុយក្រែនបានលះបង់ច្រើនជាងប្រទេសណាៗទាំងអស់ដើម្បីសិទ្ធិរបស់ខ្លួនចង់ក្លាយជា ប្រទេសសេរី ឯករាជ្យ និងជាសមាជិកសហភាពអឺរ៉ុប»។
តាមលោក ហ្សេលេនស្គី អនាគតរបស់អឺរ៉ុបគឺពឹងផ្អែកយ៉ាងខ្លាំងលើការជួយការពារអ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ី ហើយការធានាសន្តិសុខដ៏ល្អប្រសើរបំផុតសម្រាប់ អនាគតរបស់ប្លុកនេះ គឺការពន្លឿនឱ្យអ៊ុយក្រែនឆាប់បានក្លាយជាសមាជិកសហភាពអឺរ៉ុប៕

រូបថត:Reuters









