កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន​ ១៨នាក់ ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងមួយកន្លែង ពាក់ព័ន្ធបទល្មើស Online Scams

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន​ ១៨នាក់ (ស្រី០២នាក់) ព្រមទាំងវត្ថុតាងបទល្មើសមួយចំនួន ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្តចុះប្រតិបត្តិការចុះបង្រ្កាបទីតាំងមួយកន្លែង​ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដែលប្រព្រឹត្តនៅចំណុចភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញពីនាយ​ឧត្តម​សេនីយ៍​ សៅ​​​ សុខា​ អគ្គ​មេបញ្ជាការ​រង ​​​នៃកងយោធពល​ខេមរ​ភូមិន្ទ​​​ មេបញ្ជាការ​​​​​​​​​​កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត និងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ។

របាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅវេលាម៉ោង ២៣៖៣០នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងអាវុធហត្ថ១៥នាក់ ចេញប្រតិបត្តិការចុះបង្រ្កាបទីតាំងមួយកន្លែង និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៨នាក់ (ស្រី០២នាក់) ព្រមទាំងដកហូតវត្ថុតាងបទល្មើសមួយចំនួន ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រព្រឹត្តនៅចំណុចភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។

...

បច្ចុប្បន្នជនសង្ស័យខាងលេី​ រួមនឹងវត្ថុតាង​ ត្រូវ​បានកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់៕ដោយ​៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print