ក្រសួងព័ត៌មាន​សម្រេចលុបអាជ្ញាបណ្ណ និងបញ្ចប់សុពលភាពបណ្ណសារព័ត៌មានរបស់បុគ្គលចំនួន ៣រូប បន្ទាប់ពីល្បីរឿងបើករថយន្តទៅប្រដេញកាក់ រថយន្តអ្នកដំណើរមួយគ្រឿងឆែកឆេរ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងព័ត៌មាន  និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៅថ្ងៃទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២៦នេះ​ បានសម្រេចលុបអាជ្ញាបណ្ណ និងបញ្ចប់សុពលភាពបណ្ណសារព័ត៌មានរបស់បុគ្គលចំនួន ៣រូប បន្ទាប់ពីរកឃើញថា ពួកគេបានប្រព្រឹត្តទង្វើ និងសកម្មភាពរំលោភធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ដូចមានចែងក្នុងកថាខណ្ឌទី១១ នៃមាត្រា៧ នៃច្បាប់ស្តីពីរបបសារព័ត៌មាន។

សូមជម្រាបថា​ ការលុបអាជ្ញាបណ្ណ និងបញ្ចប់សុពលភាពបណ្ណសារព័ត៌មានរបស់បុគ្គលចំនួន ៣រូប ធ្វើឡើងបន្ទាប់ពី អ្នកទាំងបីបាន បើករថយន្តទៅប្រដេញកាក់ រថយន្តអ្នកដំណើរមួយ គ្រឿងឆែកឆេរ ដោយសង្ស័យ ថាមានលួចដឹកឈើ បទល្មើស 

គួរបញ្ជាក់ថា​ អ្នកសារព័ត៌មានដែលត្រូវបានបញ្ចប់សុពលភាពបណ្ណសារព័ត៌មាន រួមមាន៖

១. លោក ប៊ុត ពុទ្ធី — ចាងហ្វាង

អង្គភាព៖ www.breakingtvonline.com

២. លោក យ៉ាន យួនមុន្នី — និពន្ធនាយក

អង្គភាព៖ www.breakingtvonline.com

៣. លោក ជឿ ពុទ្ធី — និពន្ធនាយក

អង្គភាព៖ កាសែតស្រលាញ់ជាតិ

...

ក្រសួងព័ត៌មាន បញ្ជាក់ថា ការសម្រេចនេះធ្វើឡើងដោយផ្អែកលើការប្រព្រឹត្តទង្វើ និងសកម្មភាពដែលរំលោភធ្ងន់ធ្ងរលើវិជ្ជាជីវៈអ្នកសារព័ត៌មាន តាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print