នគរបាលក្រុងស្វាយរៀង ចេញល្បាត ប្រទះឃើញ ក្មេងទំនើង ៦នាក់ នៅចំណុចសួនកុមារ ពេលយប់ជ្រៅ ហៅមកអប់រំ

ចែករំលែក៖

ខេត្តស្វាយរៀង:នគរបាលក្រុងស្វាយរៀង ចេញល្បាត ប្រទះឃើញ ក្មេងទំនើង ៦នាក់ នៅចំណុចសួនកុមារ ពេលយប់ជ្រៅ ហៅមកអប់រំ។

សមត្ថកិច្ចនគរបាលក្រុង បានអោយដឹងថា ក្មេងទាំងនោះមាន ១.ឈ្មោះ ផែង វីរ: ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឡរ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង 

២.ឈ្មោះ រិន វឌ្ឍន: ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង 

៣. ឈ្មោះ ពៅ មករា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គុញ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង 

៤. ឈ្មោះ សឿន ដាវីត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង 

៥.ឈ្មោះ កែវ ចន្ថា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង 

និង៦. ឈ្មោះ ពៅ ធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភពបញ្ជាក់ទៀតថា កាលពីវេលាម៉ោង ១យប់ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងចេញល្បាត ក្នុងភូមិសាស្ត្រ ក៏បានប្រទះឃើញក្មេង០១ក្រុមមានគ្នា០៦នាក់ ជិះម៉ូតូ០២គ្រឿង នៅជួបជុំគ្នា មិនបំបែកគ្នាទៅផ្ទះ នៅចំណុចសួនកុមារ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

...

ក្រោយមកសមត្ថកិច្ច ក៏បានហៅមក អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីធ្វើការអប់រំណែនាំ អោយឈប់ប្រមូលផ្តុំគ្នា និងដើរលេងរហូតដល់យប់ជ្រៅបន្តទៀត។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print