ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនមន្ដ្រីអាវុធហត្ថស្ម័គ្រចិត្ដចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ”បរិច្ចាគឈាម ចងចាំវីរភាព” រំលឹកដល់ ខួប៤៩ឆ្នាំ ចំពោះវីរភាពនៃការលះបង់របស់សម្តេចតេជោ ហ៊ុន សែន!

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញដែលបានស្ម័គ្រចិត្តទៅចូលរួមបរិច្ចាគឈាម ដោយក្តីស្រឡាញ់ និងសាមគ្គីភាព ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងបំពេញតម្រូវការឈាមក្នុងសង្គម ក្រោមប្រធានបទ”បរិច្ចាគឈាម ចងចាំវីរភាព” រំលឹកដល់ ខួប៤៩ឆ្នាំ ក្នុងស្មារតីដឹងគុណ និងចងចាំជានិច្ចនូវវីរភាពនៃការស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិរបស់ សម្ដេចតេជោ ហ៊ុន សែន និងកងទ័ពពលីរបស់កម្ពុជា ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ដែលរៀបចំឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print