គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្រ្ទាចុះធ្វើរដ្ឋបាលចំហ ស្រាវជ្រាវ និងបង្រ្កាបនៅចំណុចអាហារដ្ឋាន មួយកន្លែង សង្ស័យបម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ស្រី ១នាក់

ចែករំលែក៖

ខេត្តស្វាយរៀង:គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្រ្ទា បានចុះធ្វើរដ្ឋបាលចំហ ស្រាវជ្រាវ និងបង្រ្កាបនៅចំណុចអាហារដ្ឋាន មួយកន្លែង សង្ស័យបម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ស្រី ១នាក់។

សមត្ថកិច្ចនគរបាលបានអោយដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក ថន ថាវុទ្ធា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្រ្ទា បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យការងាររដ្ឋបាលចំហរ ស្រាវជ្រាវ និងបង្រ្កាបនៅចំណុចអាហារដ្ឋាន ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

ដោយឃើញមានសម្ភារៈដែលសង្ស័យបម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រួមមាន Monitor  ធុង CPU កុំព្យូទ័រយូដៃ ទូរស័ព្ទដៃ iPad  ដុំWifi និងសម្ភារ:មួយចំនួនទៀត ។ ក្នុងរង្វង់ប្រតិបត្តិការនេះដែរ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ស្រី ១នាក់ ជាជនជាតិវៀតណាម ។

...

ប្រភពបន្តថា ដោយបានការអនុញ្ញាតពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត សមត្ថកិច្ចយើងបានបិទ (Seal) ទីតាំងខាងលើ ជាបណ្តោះអាសន្ន  ចំណែក ឯជនសង្ស័យ រួមនឹងសម្ភារៈ និងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា ដើម្បីស្រាវជ្រាវ និងបន្តនីតិវិធី ច្បាប់ផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print