យកកូនទៅផ្ញើជាមួយជីតាដូចយកទៅឲ្យលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កុមារាអាយុ១ខួប៣ខែម្នាក់បានលង់ទឹកស្រះខាងក្រោយផ្ទះជីតាស្លាប់បាត់បង់ជីវិត ខណៈឪពុកម្ដាយរបស់កុមារារងគ្រោះជាប់រវល់ហើយបានយកផ្ញើជាមួយជីតា(ឪពុក)។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចស្រះទឹកក្រោយឈាងខាងលិច ស្ថិតក្នុងភូមិព្រីងខ្ពស់ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

សមត្តកិច្ចប្រាប់ថា កុមារារងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អ៊ុក អីត អាយុ ១ខួប ៣ខែ រស់នៅក្នុងបន្ទុកឪពុកឈ្មោះ សួន ធា និងម្ដាយឈ្មោះ សាត អៀច បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ។

ប្រភពព័ត៌មានពីសមត្ថកិច្ចខាងលើបន្តថា តាមការបកស្រាយពីឪពុកម្ដាយកុមារារងគ្រោះបានឲ្យដឹងថា នៅពេលពួកគាត់ជាប់រវល់ឈ្លាតយកកូនទៅផ្ញើនិងឪពុករបស់ខ្លួនដែលត្រូវជាជីតាកុមារា ហើយទំនងគាត់ (ឪពុក) បានភ្លេចភ្នែកបន្តិចចៅដើរទៅត្រង់ចំណុចកើតហេតុ ករអិលជើងធ្លាក់ចូលស្រះទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម ប៉ុន្តែភ្លាមៗនោះពុំមានអ្នកណាដឹងនោះទេដោយរត់រកចៅមិនឃើញ ទើបមានការសង្ស័យធ្លាក់ចូលស្រះទឹកក៏នាំគ្នាចុះរាវរកទើបប្រទះឃើញតែម្ដង។

ប្រភពដដែលបន្តទៀតថា ក្រោយសមត្តកិច្ចបានព័ត៌មាននេះភ្លាមបានចាត់ចែងកម្លាំងចុះមកពិនិត្យយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែពុំឃើញមានស្លាកស្នាមអ្វីជាប់ពាក់ព័ន្ធនិងករណីឃាតកម្មនោះទេ ទើបបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

1 photo_2016-09-22_12-00-42

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print