បាល់ទាត់ពិភពលោក 2026 បំបែកកំណត់ត្រារកបាន 100 គ្រាប់លឿនបំផុតក្នុងរយៈពេល 68 ឆ្នាំ

ចែករំលែក៖

ការប្រកួត FIFA World Cup 2026 បានក្លាយជាព្រឹត្តិការណ៍ដែលឈានដល់គ្រាប់បាល់ទី 100 លឿនបំផុតគិតចាប់តាំងពីឆ្នាំ 1958 មក ដោយត្រូវការត្រឹមតែ 33 ប្រកួតប៉ុណ្ណោះ។

ខ្សែប្រយុទ្ធរបស់ហុល្លង់ Cody Gakpo គឺជាអ្នករកបានគ្រាប់បាល់ទី 100 នៃការប្រកួត ខណៈក្រុមហុល្លង់យកឈ្នះស៊ុយអែត 5-1 កាលពីថ្ងៃសៅរ៍។

នេះជាលើកដំបូងក្នុងរយៈពេល 68 ឆ្នាំដែលការប្រកួត World Cup ត្រូវការត្រឹម 33 ប្រកួតប៉ុណ្ណោះដើម្បីឈានដល់គ្រាប់បាល់ 100 គ្រាប់។ កំណត់ត្រាលឿនជាងនេះមានតែនៅ World Cup ឆ្នាំ 1954 នៅស្វីស ដែលត្រូវការត្រឹម 20 ប្រកួតប៉ុណ្ណោះ។

អតីតខ្សែប្រយុទ្ធជម្រើសជាតិនារីអង់គ្លេស Ellen White បានប្រាប់ BBC Sport ថា៖ «សូម្បីតែការប្រកួតដែលមានរបៀបលេងតឹងតែងបំផុតដូចជាហុល្លង់ជួបជប៉ុន ក៏នៅតែមានគ្រាប់បាល់ដល់ទៅ 4 គ្រាប់ដែរ»។

បច្ចុប្បន្ន World Cup 2026 ដែលរៀបចំរួមគ្នាដោយសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា កំពុងមានមធ្យមភាគ 3.09 គ្រាប់ក្នុងមួយប្រកួត និងអាចឈានដល់ជាង 300 គ្រាប់នៅចុងបញ្ចប់នៃការប្រកួត។

តើ World Cup 2026 នឹងបំបែកកំណត់ត្រាគ្រាប់បាល់សរុបដែរឬទេ?

...

ជាមួយនឹងល្បឿនស៊ុតបញ្ចូលទីបច្ចុប្បន្ន និងការកើនឡើងនៃគ្រាប់បាល់ពីចម្ងាយ World Cup 2026 កំពុងត្រូវបានគេរំពឹងថា អាចក្លាយជាការប្រកួតដែលមានគ្រាប់បាល់ច្រើនបំផុតមួយក្នុងប្រវត្តិសាស្ត្រ ខណៈការប្រើប្រាស់បាល់ Adidas Trionda កំពុងក្លាយជាប្រធានបទជជែកវែកញែកយ៉ាងខ្លាំងក្នុងចំណោមអ្នកជំនាញ និងអ្នកចាំទីជុំវិញពិភពលោក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print