កម្លាំង​ជំនាញ​កង​រាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​​​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​​​​​ ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​ កាលពីវេលាម៉ោង​១៣:១០នាទីរសៀល នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយលោកវរសេនីយ៍​ទោ ជាង រចនា​ មេបញ្ជាការ​ មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុកសាមគ្គីមុនីជ័យ បានចុះបង្រ្កាបករណីគ្រឿងញៀនចំនួន១ករណី ស្ថិតនៅភូមិកណ្តក់ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

នៅក្នុងប្រតិបត្តិការនេះកម្លាំងកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់​ មានឈ្មោះ សុភ័ក្រ្ត រ៉ាឌី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅភូមិត្នោតជ្រុំ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់(ទម្ងន់១. ៦៣ក្រាម), ទូរស័ព្ទចំនួន០១គ្រឿង(ម៉ាកTecno spark ពណ៍ខ្មៅ,ម៉ូតូចំនួនមួយគ្រឿង,កែងជក់គ្រឿងញៀនចំនួន១ និងទុយោចំនួន១ថែមទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​និងបង្រ្កាបបទល្មើស​​ នៃបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print