ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូឆក់​ខ្សែកមាស​ ពី​នារី​ម្នាក់​បាន​សម្រេច​​ត្រូវ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​បុក​ដួល ​ឃាត់ខ្លួន​​ឱ្យ​សមត្ថកិច្ច

ចែករំលែក៖

ភ្នំ​ពេ​ញ ៖ ​ហេតុការណ៍​នោះ​បង្កអោយមានការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១៨ និង ១៥ នាទី​យប់​ថ្ងៃ​ទី ២០ ខែមិថុនា​ឆ្នាំ​២០២៦ ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុង​បុរី​សែន​មនោ​រម្យ ក្នុងភូមិ​កន្ទោក​ខាងជើង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

នារី​ជន​រង​គ្រោះ ឈ្មោះ ពៅ ក្មូ​យ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាកហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៣​ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កំពត​1H.0270​។​ ខ្សែ​ក​មាស​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​នោះ​ មាន​ទម្ងន់​៥​ជី​ត្រូវ​បាន​ជន​រង​គ្រោះ​យក​បាន​វិញ​។

ជនសង្ស័យ​ឈ្មោះ សាល ភេទ​ប្រុស​ អាយុ ២០ ឆ្នាំ​ មាន មុខ​របរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​សេ​១២៥​ស៊េរី​ឆ្នាំ​២០២៦ ​ព​ណ៍​ខ្មៅ ​ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1MI-1905​។

បើ​តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាកហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៣​​ ម្នាក់ឯង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ជន សង្ស័យ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​សេ​១២៥​ស៊េរី​ឆ្នាំ​២០២៦​ មក​តាម​ក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ពី​នារី​រង​គ្រោះ​បាន​សម្រេច​ ហើយ​ព្យាយាម​ជិះ​រត់គេច​ខ្លួន​ប៉ុន្តែ​នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ បាន​បុក​ម៉ូតូ​ជនសង្ស័យ​ពីក្រោយ​បណ្តាល​ឱ្យដួល​ ស្រែក​​ថា​ចោរ​ៗ​ត្រូវ

​បាន​ប្រជាពលរដ្ឋ​ជួយ​ដេញចាប់​បាន​និង​ដកហូត​បាន​ខ្សែ​ក​មាស​វិញ​និង​ប្រគល់​ជនសង្ស័យ​ឱ្យសមត្ថកិច្ច​។

...

ក្រោយ​កើតហេតុ​ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះ អាសន្ន​នៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​ខណ្ឌ​កំ​បូល​រង​ចាំ​កសាង​ឯកសារ​បញ្ជូន​ទៅ​សាលា​ដំ​បូ​ង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print