ភ្នំពេញ៖ ក្នុងសន្និសីទបង្ហាញមុខក្រុមជនដៃដល់ និងបក្ខពួក៨នាក់ ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់បែកនៅខណ្ឌចំការមន ត្រូវបានបញ្ចប់នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ តាមចម្លើយសារភាពរបស់ក្រុនជនដៃដល់ត្រូវបានលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ សន្និដ្ឋានថា ជារឿងគំនុំ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន មានការបំផ្ទុះគ្រាប់បែកបណ្តាលឲ្យមនុស្ស៤នាក់រងរបួស និងរថយន្ត៣គ្រឿង៕
...