ភ្នំពេញ៖ លោក បុឹល កុសល អភិបាល នៃគណៈអភិបាល ខណ្ឌសែនសុខ អញ្ជេីញដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន មកចូលធ្វេីបុណ្យកាន់បិណ្ឌដាក់បាទ នៅវត្តសំរោងអណ្តែត កាលពីល្ងាចថ្ងៃទី២២ ហេីយនិងបន្តធ្វេីពិធីប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងរាប់បាទនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដែលជាវេនកាន់បិណ្ឌថ្ងៃទី៧ ក្នុងរដូវបុណ្យភ្ជំបិណ្ឌនេះ ដែលជាពិធីបុណ្យជាតិដ៏សំខាន់បំផុតរបស់ប្រពៃណីរបស់ខ្មែរដែលកាន់សាសនាព្រះពុទ្ឋ និងជាសាសនារបស់រដ្ឋ។ នេះជាវត្តទី២ហេីយដែល ដេីមសប្តាហ៍មុនធ្វេីនៅវត្តឃ្មួញ។
ក្រុមអ្នកចូលរួមក្នុងពិធីបុណ្យនេះ បាននាំយកនូវស្បៀងអាហារបំរុងផ្សេងៗជាច្រេីនប្រភេទនិងនាំគ្នារៃអង្គាសប្រាក់ដោយស្ម័គ្រចិត្តនិងសទ្ធាជ្រះថ្លារៀងៗខ្លួនយកមកប្រគេនថ្វាយដល់ព្រះចៅអធិការវត្ត ដែលជាតំណាងប្រធានសង្ឃគ្រប់គ្រងក្នុងវត្តនេះ។
សម្ភារៈឬទេយ្យទានវត្ថុ ដែលត្រូវបានយកកប្រគេនព្រះសង្ឃនៅពេលនោះរួមមានប្រាក់ចំនួន ១.៥០០.០០០រៀល (១លាន៥សែនរៀល) អង្ករ២បាវទម្ងន់១០០គីឡូក្រាម មីកញ្ចប់១កេសធំ ទឹកដោះគោ១កេសធំ ស្ករសរ ២៥គីឡូក្រាម ត្រីខ១កេសធំ ទឹកក្រូច៥កេស ទឹកបរិសុទ្ឋ១៥យួ៕
ដោយ៖ តុងសីហា