ភ្នំពេញ÷បុរសម្នាក់បានរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកក្នុងម៉ូតូហើយត្រូវបានរថយន្តដឹកអ្នករងរបួសធ្ងន់ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២ និង ២០ នាទីយប់ថ្ងៃទី ២១ ខែមិថុនាឆ្នាំ ២០២៦ តាមបណ្ដោយផ្លូវទ្រុងមាន់សង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីនសេរ 125 ពាក់ផ្លាកលេខកំពត1S 5003 បើកបរតាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតមិនចាំស្នាក់លេខបានបើកបុកគ្នាពេញទំហឹងបណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូហុងដាឌ្រីមសង់រងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗគណៈនោះភាគីម៉ូតូមួយគ្រឿងទៀតបានបើករត់ចេញពីកន្លែងកើតហាត់បាត់ស្រមោល។ សូមបញ្ជាក់ថាអ្នករងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែងហើយយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅនគរបាលប៉ុស្តិ៍អូរបែកក្អមរង់ចាំម្ចាស់មកទទួលនៅពេលក្រោយ៕ដោយ÷ សីហា សែនសុខ










