បើអ៉ីស្រាអែល បន្តបំពាន ក្រុម ហេសបូឡា នឹង ឆ្លើយតបវិញភ្លាមៗ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បាននិយាយកាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយក្រុមរបស់ខ្លួននឹងឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់ភាគីអ៉ីស្រាអែល។

ការអត្ថាធិប្បាយរបស់លោក Qassem ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បាននិយាយថា ទាហានអ៉ីស្រាអែលមានសេរីភាព ក្នុងការធ្វើសកម្មភាពដោយគ្មានការរឹតត្បិត ដើម្បីលុបបំបាត់ការគំរាមកំហែងនៅលីបង់ បើទោះបីជាមានបទឈប់បាញ់ដែលទើបប្រកាស កាលពីថ្ងៃសុក្រសប្តាហ៍មុនក៏ដោយ។
ការប្រយុទ្ធគ្នានៅលីបង់ រវាងក្រុមហេសបូឡា និងអ៉ីស្រាអែល គឺជាចំណុចលំបាកមួយក្នុងកិច្ចចរចា ដើម្បីបញ្ចប់សង្រ្គាមពេញលេញនៅមជ្ឈិមបូព៌ា។ មន្ត្រីអ៉ីរ៉ង់និយាយថា លីបង់គឺជាចំណុចគោលសម្រាប់កិច្ចចរចាសន្តិភាពថ្ងៃអាទិត្យ ជាមួយសហរដ្ឋអាមេរិក នៅប្រទេសស្វីស៕

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print