ខេត្តកណ្តាល÷មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងនៅរសៀលថ្ងៃទី ២៣ខែមិថុនានេះថា កាលពីថ្ងថ្ងៃទី២២ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៩និង ៣០ នាទីនៅភូមិតាដោល២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនគរបាលស្រុកកណ្ដាលស្ទឹងបង្ក្រាបករណីរក្សាទុកនិងប្រេីប្រាស់ ដោយខុសច្បាប់សារធាតុញៀនឃាត់ខ្លួនជនសង្ស័យ៦នាក់ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យចំនួន ០៦ នាក់÷១-ឈ្មោះ ទ្បំ គឹមស្រៀង ភេទ ប្រុស អាយុ ៣២ ឆ្នាំ ទីកន្លែងកំណេីត ភូមិ ភ្នំខៀវ សង្កាត់លេខ២ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ទីលំនៅបច្ចុប្បន្នរស់នៅបន្ទប់ជួលស្ថិតនៅភូមិ តាដោល២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម (+)។
២-ឈ្មោះ កែវ តុលា ភេទប្រុស អាយុ ៤២ ឆ្នាំទីកន្លែង
កំណេីតខេត្តព្រៃវែង (ជនសង្ស័យមិនស្គាល់ភូមិឃុំនិងស្រុក កំណេីត )ទីលំនៅបច្ចុប្បន្នសុំដីគេធ្វេីរោងស្នាក់នៅ ស្ថិតនៅភូមិតាដោល១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម (+)។
៣-ឈ្មោះ ចាប ចាន់សុខ ភេទប្រុសអាយុ៤១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិជ្រៃរយោង ឃុំ កណ្ដោក ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម (+)។
៤- ឈ្មោះ អុល វណ្ណសាក់ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិតាដោល៣ ឃុំអំពៅព្រៃ ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម (+)។
៥- ឈ្មោះ សុខ ស្រីម៉ាច ភេទ ស្រី អាយុ ៤៦ឆ្នាំមាន (ជនសង្ស័យមិនស្គាល់ភូមិឃុំនិងស្រុកកំណេីត) មានទីលំនៅបច្ចុប្បន្នរស់នៅផ្ទះជួល ស្ថិតនៅភូមិ តាដោល២ ឃុំ អំពៅព្រៃស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម (+)។
៦- ឈ្មោះ គឹម ស្រីល័ក្ខ ភេទស្រី អាយុ ៣៤ឆ្នាំមានទីលំនៅបច្ចុប្បន្ន ភូមិ ក្រាំងទ្រា ឃុំ ព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរមិនពិតប្រាកដមានសារធាតុញៀនក្នុងទឹកនោម (+)។
វត្ថុតាងចាប់យក
១- ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូច
២- ឧបករណ៍ប្រេីប្រាស់មួយចំនួន។
ប្រភពបានបន្តទៀតថា នៅថ្ងៃ ខែ ឆ្នាំ កើតហេតុ មានប្រជាពលរដ្ឋល្អបានរាយការណ៍ថា មុខសញ្ញាតែងតែធ្វេីសកម្មភាពលួចរបស់របរនិងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ កំពុងប្រមូលផ្ដុំប្រេីប្រាស់គ្រឿងញៀននៅចំណុចផ្ទះជួល១កន្លែងរបស់ឈ្មោះ សុខ ស្រីម៉ាច ស្ថិតនៅភូមិតាដោល២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹងនិងតែងតែធ្វេីសកម្មភាពលួចរបស់របរ និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ពេលទទួលបានព័តមានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃនិង កម្លាំងប្រជាការពារបានចុះទៅដល់ទីតាំងខាងលេីក៏បានជួបជនសង្ស័យចំនួន០៦នាក់កំពុងអង្គុញក្នុងបន្ទប់។ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានសួរនាំនិងសុំឆែកឆេរ ក៏បានរកឃេីញថ្នាំញៀនចំនួន០១កញ្ចប់តូចដែលជនសង្ស័យលាក់ទុកក្នុងប្រអប់ដាក់ពិល និងឧបករណ៍ប្រេីប្រាស់មួយចំនួន ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ រួមនឹងវត្ថុតាង មកកាន់ផ្នែកជំនាញដើម្បីសួរនាំបន្តតែម្ដង។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះទ្បំ គឹមស្រៀងបានឆ្លើយសារភាពថា ថ្នាំញៀនចំនួន០១កញ្ចប់តូច ខាងលើនេះពិតជារបស់ខ្លួនប្រាកដមែនដោយឈ្មោះខ្នា ភេទប្រុស បានឲ្យលុយខ្លួនចំនួន៤០០០០រៀលទៅទិញថ្នាំញៀន ហេីយខ្លួនបានទៅទិញគ្រឿងញៀនពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅម្ដុំទំនប់ឆ្កែឆ្គួត បានថ្នាំញៀនចំនួន០២កញ្ចប់តូច ក្នុងតម្លៃ៤០០០០ រៀល (បួនមុឺនរៀល )ដេីម្បីយកមកប្រេីប្រាស់ជាមួយគ្នា ក្រៅពីប្រេីប្រាស់ថ្នាំញៀនខ្ញុំបាទមិនធ្លាប់ធ្វេីសកម្មភាពលួច ឆក់ ប្លន់ អ្វីទ្បេីយ ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៦នាក់ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕










