កម្ពុជា-ឡាវ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងតំណាងវិស័យឯកជនចំនួន ៣០ក្រុមហ៊ុន ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង បើកច្រកដឹកជញ្ជូនថ្មីសម្រាប់ការនាំចេញកសិផលកម្ពុជា និងជំរុញការតភ្ជាប់កសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែល នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ជាច្រើនដល់បងប្អូនប្រជាកសិកររបស់កម្ពុជា។
ពិធីសម្ពោធនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនតាមរយៈ ការឆ្លងកាត់ប្រទេសឡាវ (Transit)» ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត លីនខាំ ដួងសាវ៉ាន់ (Linkham Douangsavanh) រដ្ឋមន្ត្រី ក្រសួងកសិកម្ម និងបរិស្ថានឡាវ នៅឯចំណតផែស្ងួត ថាណាលែង (Thanaleng Dry Port) នារដ្ឋធានីវៀងចន្ទន៍។ សមិទ្ធផលថ្មីនេះ កើតចេញពីការខិតខំចរចាយ៉ាងសកម្មអស់រយៈពេលជិត ៦ខែ ដើម្បីអនុញ្ញាតឱ្យកសិផលខ្មែរចំនួន ៦មុខ រួមមាន៖ ចេក ស្វាយ អង្ករ មៀនប៉ៃលិន ដំឡូងមី និងទុរេន អាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងរយៈពេលខ្លី ជាងមុន ស្របពេលដែលប្រទេសកម្ពុជាក៏នឹងអាចនាំចូលត្រឡប់មកវិញនូវកសិផលនិងទំនិញសម្រាប់បំពេញតម្រូវការ ក្នុងស្រុកមួយចំនួនទៀតដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនឱ្យបានដល់កម្រិតអតិបរិមាផងដែរ។
បន្ថែមពីលើនេះ លោករដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសទាំងពីរ ក៏បានជួបពិភាក្សាការងារក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិ ទាំងពីរ ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងថ្មីនេះឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។ វេទិកាផ្គូផ្គងធុរកិច្ចមួយក៏ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ដើម្បីភ្ជាប់ទំនាក់ទំនង ដោយផ្ទាល់រវាងវិស័យឯកជននៃប្រទេសទាំងពីរក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងពង្រីកការធ្វើកសិពាណិជ្ជកម្ម ទៅវិញទៅមក។
មុននឹងបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ លោករដ្ឋមន្ត្រី ឌិត ទីណា បានចូលជួបសម្តែងការគួរសម ជាមួយ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីរាយការណ៍ពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគី និងនាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ លោកបណ្ឌិតនាយករដ្ឋមន្ត្រីឡាវ បានបញ្ជាក់ពីជំហរគាំទ្រផ្នែកនយោបាយយ៉ាងពេញទំហឹងក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការវិស័យកសិកម្មនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបន្តលើកកម្ពស់កំណើននៃ ទំហំពាណិជ្ជកម្មទ្វេភាគីផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងការបើកច្រកដឹកជញ្ជូនថ្មី ដែល ព្រមទាំងធ្វើឱ្យកិច្ច ជួយឱ្យកសិផលរបស់កសិករកម្ពុជាមានលទ្ធភាពប្រកួតប្រជែងកាន់តែខ្ពស់នៅលើទីផ្សារអន្តរជាតិ សហប្រតិបត្តិការ និងការអភិវឌ្ឍវិស័យកសិកម្មរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅមួយកម្រិតទៀត៕ដោយ៖តារា










