គួរឱ្យអាណិតអាសូរដល់លោកអ៊ំុម្នាក់ រត់កង់បីណាស់គ្រាន់តែឈប់កង់បីមុខហាងកែសម្ផស្សមួយកន្លែង ត្រូវបានម្ចាស់ហាងរុញច្រានបណ្ដាលឲ្យដួលផ្ងារក្រោយសន្លប់ស្ដូកស្ដឹង

ចែករំលែក៖

ភ្នំពេញ៖ អ៊ុំប្រុសម្នាក់ជាអ្នករត់កង់បី គ្រាន់តែគាត់ទៅឈប់កង់បីមុខហាងកែសម្ផស្សមួយកន្លែង ត្រូវបានម្ចាស់ហាងរុញច្រានបណ្ដាលឲ្យដួលផ្ងារក្រោយសន្លប់ស្ដូកស្ដឹង ។

ហេតុការណ៍នេះកើតឡើងនៅមុខហាងមានឈ្មោះយីហោ មជ្ឈមណ្ឌលកែសម្ផស្ស អិន.១៦៨ (N.168) ប៊ីយូធី&ស្ប៉ា នៅតាមបណ្ដោយផ្លូវ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

...

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាក្រោយពីរកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តពេទ្យដឹកទៅសង្គ្រេាះបន្ទាន់ នៅមន្ទីរពេទ្យអង្គឌួង ចំណែកម្ចាស់ហាងជាជនបង្ក ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ នៅប៉ុស្តិ៍នគរបាល សង្កាត់បឹងកេងកង២ នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ដើម្បីបន្តនីតិវិធីច្បាប់៕ដោយ៖សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print