ហាង​ឆេង​មាស​ បន្ត​ធ្លាក់ថ្លៃ ក្នុងមួយតម្លឹងនៅត្រឹមជាង ​៤ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ នៅថ្ងៃព្រហស្បតិ៍ទី២៥​ ខែមិថុនា​ ឆ្នាំ​២០២៦នេះ​ តម្លៃ​ហាង​ឆេង​មាស​ ​បន្ត​ធ្លាក់ថ្លៃចុះមកនៅ​ ៤៧៨០ ​ដុល្លារ ​ក្នុងមួយតម្លឹង ​​ដោយ​សារ​តែរងសម្ពាធពីប្រាក់ដុល្លារ​ និងស្ថានភាពសេដ្ឋកិច្ច​​​របស់​សហរដ្ឋអា​មេរិកល្អ​ប្រសើរ។ ​

បើតាមនាយក​អភិវឌ្ឍ​អាជីវកម្ម​នៃក្រុមហ៊ុន ​PP Link securities ​លោក ឡុង សំណាង ​បានមានប្រសាសន៍ថា តម្លៃ​មាស​ប្រែប្រួលឡើងចុះ ​ដោយសារតែតម្រូវការប្រាក់ដុល្លារ ​និង​គោលនយោបាយ​ហិរញ្ញវត្ថុ​នៅ​លើ​ពិភពលោក។​

ជាមួយគ្នានេះ​ លោកបានយល់ឃើញថា៖ «លោក​ Kevin Warsh ប្រធានធនាគារកណ្ដាលអាមេរិកថ្មី ចង់ដំឡើងអត្រាការប្រាក់ ដោយសារទំនិញនៅសហរដ្ឋអាមេរិកមានការកើនឡើងខ្លាំង ដោយសារជាប់ពន្ធ ឬក៏បញ្ហាមួយចំនួន ធ្វើឱ្យអត្រាអតិផរណាអាចកើតឡើង គេការពារការកើនឡើងអតិផរណា​ គេនឹងដំឡើងអត្រាការប្រាក់ ប៉ុន្តែចំណុចហ្នឹងបើដំឡើងមែន មាសនឹងធ្លាក់ចុះ»។

បន្ថែមពីនេះ​ នាយក​អភិវឌ្ឍ​អាជីវកម្ម​រូបនេះ​ បានបញ្ជាក់ថា ប្រសិនបើដំឡើងអត្រាការប្រាក់ហើយ មាសមិនធ្លាក់ចុះទៀត អាចនឹងមានការអន្តរាគមរបស់លោក ដូណាល់ ត្រាំ ដោយសារលោកមិនចង់ឱ្យមានការដំឡើងអត្រាការប្រាក់ ដែលធ្វើឱ្យមានឱនភាពនៃការវិនិយោគ។

...

សូមជម្រាបជូនថា​ តម្លៃហាងឆេងមាសក្នុងស្រុកនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញ ៤៨៤ ដុល្លារ ក្នុងមួយជី​ គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ២៦ មិថុនា ២០២៦នេះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print