ភ្នំពេញ៖ ក្រុមក្មេងទំនេីងមួយក្រុមមានគ្នា៣០នាក់ជិះម៉ូតូ១៥គ្រឿង បានធ្វេីសកម្មភាពវាយយុវជន៤នាក់បណ្តលឲ្យរងរបួស២នាក់និងវាយបំផ្លាយម៉ូតូ២គ្រឿង កាលពីវេលាម៉ោង០៣ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចតាមបណ្ដោយផ្លូវបេតុងអង្គតាម៉ិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រហូតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី១ ស្រាវជ្រាវតាមចាប់បានជាបន្តបន្ទាប់ សរុប៨នាក់។
ជនសង្ស័យ ដែលឃាត់បានទី១.ឈ្មោះសឿង គឹមហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ ភូមិក្បាលកោះកើត ឃុំកោះសាច់សន្លៀ ស្រុកស្អាង ខេត្តកណ្តាល ។
២. ឈ្មោះតាំង គីមសាយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ ភូមិក្បាលកោះកើត ឃុំកោះសាច់សន្លៀ ស្រុកស្អាង ខេត្តកណ្តាល ។
៣. ឈ្មោះយឹម បុត្ររ៉ាសាក់ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៤. ឈ្មោះង៉ែត រាជ្យភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាង មានទីលំនៅបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៥. ឈ្មោះជីវន្ត វិសាលភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះសាច់សន្លៀ ស្រុកស្អាង ខេត្តកណ្តាល ។
៦. ឈ្មោះឆេង សុផាន់នីភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងទង មានទីលំនៅបន្ទប់ជួល ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៧. ឈ្មោះទូច ឆេងអ័រភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបន្ទប់ជួល ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៨. ឈ្មោះធឿន វុធធីភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែក ជនរងគ្រោះដែលរងរបួស
ទី១ ឈ្មោះ យួន ឆៃយ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្ភារ:ខូចខាត: បែកកញ្ចក់កុងទ័រ បែកចង្គៀងម៉ូតូខាងមុខ បែកកាបាំងម៉ូតូខាងមុខ របួសរលាត់ដៃទាំងសងខាង រលាត់ក្បាលជង្គង់ទាំងសងខាង ជាំចង្កេះខាងស្តាំ។
ទី២/ឈ្មោះ សៅ ឌីដាំរ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ភារ:ខូចខាត បាក់កាបាំងមុខខាងស្តាំ បែកកាតតាប៊ូមុខ បាក់ដៃប្រាំងខាងមុខ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅយប់កេីតហេតុជនរងគ្រោះមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ធ្វេីដំណេីរឆ្លងកាត់ផ្លូវបេតុងវត្តអង្គតាមិញ លុះមកដល់ចំណុចកេីតហេតុស្រាប់តែជួបជាមួយក្រុមក្មេងទំនេីងទាំងនោះ ហេីយក៏ត្រូវក្មេងទំនេីងដេញវាយធ្វេីឲ្យជនរងគ្រោះរបួស២នាក់ ដោយភ័យពេកក៏រត់ចោលម៉ូតូត្រូវបានពួកគេវាយម៉ូតូបណ្តាលឲ្យខួចខាត ហេីយនាំគ្នារត់គេចខ្លួនអស់។
ក្រោយកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដេីម្បីសុំការអន្តរាគមន៍។
ក្រោយទទួលបណ្តឹងជនរងគ្រោះរួចកម្លាំងសមត្ថកិច្ចធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនបានជាបន្តបន្ទាប់សរុបចំនួន៨នាក់។
បច្ចុប្បន្ន ជនសង្ស័យកំពុងកសាងសំណុំរឿងបណ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕ដោយ៖សុខាសែនជ័យ










