គ្រូបង្វឹកហ្សកដានី ថាទោះបី Messi អាចអង្គុយជាកីឡាករបម្រុង អាហ្សង់ទីននៅតែមានកីឡាករមានគុណភាពខ្ពស់ច្រើនទៀត

ចែករំលែក៖

គ្រូបង្វឹកក្រុមជម្រើសជាតិហ្សកដានី លោក Jamal Sellami បានបង្ហាញការគោរពយ៉ាងខ្លាំងចំពោះក្រុមការពារតំណែងជើងឯកពិភពលោក អាហ្សង់ទីន មុនការប្រកួតបិទពូល J នៅថ្ងៃសៅរ៍នេះ ទោះបីមានការរំពឹងថា Lionel Messi អាចចាប់ផ្តើមការប្រកួតនៅកៅអីបម្រុងក៏ដោយ។

ហ្សកដានី បានចាញ់ទាំងពីរប្រកួតដំបូងក្រោមថ្វីជើង អូទ្រីស និង អាល់ហ្សេរី ហើយបានបាត់បង់ឱកាសឡើងទៅវគ្គ 32 ក្រុមចុងក្រោយរួចទៅហើយ ប៉ុន្តែពួកគេនៅតែប្តេជ្ញាបង្ហាញសមត្ថភាពក្នុងការប្រកួតចុងក្រោយ។

លោក Sellami បាននិយាយថា លោកមិនដឹងថាគ្រូបង្វឹកអាហ្សង់ទីននឹងដាក់កីឡាករណាឱ្យចូលលេងពីដំបូងនោះទេ ប៉ុន្តែមិនថាជានរណាក៏ដោយ សុទ្ធតែជាកីឡាករដែលមានគុណភាពខ្ពស់ និងស័ក្តិសមសម្រាប់ក្រុមជម្រើសជាតិ។

លោកបានបន្តថា កីឡាករអាហ្សង់ទីនគ្រប់រូបសុទ្ធតែមានក្តីស្រមៃចង់ឈ្នះពានរង្វាន់ World Cup ដូច្នេះមិនថា Messi ចូលលេងឬអត់ ក្រុមហ្សកដានីក៏នៅតែត្រូវប្រឈមមុខនឹងក្រុមដ៏រឹងមាំ និងមានសមត្ថភាពខ្ពស់ដដែល។

ទន្ទឹមនឹងនេះ ប្រធានក្រុមហ្សកដានី Noor Al-Rawabdeh បាននិយាយថា ក្រុមរបស់លោកចង់បន្សល់ទុកនូវចំណាប់អារម្មណ៍ល្អដល់ពិភពលោក មិនត្រឹមតែអំពីបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីប្រជាជន និងវប្បធម៌របស់ប្រទេសហ្សកដានីផងដែរ។

លោកបានបញ្ជាក់ថា ការបានចូលរួមប្រកួតនៅ World Cup ជាលើកដំបូង គឺជាឱកាសដ៏សំខាន់ក្នុងការបង្ហាញថា ប្រជាជនហ្សកដានីជាមនុស្សដែលមានក្តីស្រមៃ មានការតស៊ូ និងមិនបោះបង់ ហើយលោកមានមោទនភាពដែលក្រុមអាចឆ្លុះបញ្ចាំងរូបភាពដ៏ល្អនេះទៅកាន់ពិភពលោក។

គ្រូបង្វឹកក្រុមអាហ្សង់ទីន លោក Lionel Scaloni បានបញ្ជាក់ថា Lionel Messi នឹងចាប់ផ្តើមលេងជាកីឡាករបម្រុង នៅពេលដែលក្រុមជើងឯក World Cup ប្រកួតជាមួយក្រុម ហ្សកដានី ក្នុងការប្រកួតចុងក្រោយនៃពូល F របស់ពួកគេនៅឯកីឡដ្ឋាន Dallas នៅថ្ងៃសៅរ៍។

កីឡាករឆ្នើមរបស់ក្រុម Inter Miami រូបនេះ បានស៊ុតបញ្ចូលទីគ្រប់គ្រាប់ទាំងប្រាំគ្រាប់របស់ក្រុមគាត់ ក្នុងជ័យជម្នះរបស់ពួកគេលើក្រុមអាល់ហ្សេរី និងអូទ្រីស ខណៈដែលអាហ្សង់ទីនបានកក់កៅអីរបស់ពួកគេនៅក្នុងវគ្គជម្រុះ ដោយនៅសល់មួយប្រកួតទៀតនៃវគ្គចែកពូល៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print