ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រ បានបុកគ្នាជាមួយរថយន្តកូរ៉េ រងការខូចខាត់ទាំងសងខាង និងបង្កការកកស្ទុះចរាចរណ៍ផងដែរ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខវិទ្យាល័យជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង សណ្តោយរ៉ឺមក ពណ៍លឿង ឆ្នូតខឿវ ពាក់ស្លាកលេខ ភ្នំពេញ 3C-0464 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈ មកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តកូរ៉េមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2X-0586 បានបើកបញ្ច្រាសទិសគ្នា ហើយជែងរថយន្តមួយគ្រឿង ទើបជ្រុលទៅបុករថយន្តកុងតឺន័រចំពីមុខ ផ្នែកចំហៀងខាងឆ្វេង រងការខូចខាតទាំងសងខាង តែសំណាងមិនមានអ្នករងរបួស ហើយធ្វើអោយមានការកកស្ទុះចរាចរណ៍ផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ វាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយពេលក្រោយ ៕
ដោយ៖ សុខាសែនជ័យ