ខេត្តបន្ទាយមានជ័យៈម៉ូតូកង់បី pass App ចំនួន ៣១គ្រឿងនិងម៉ូតូ ៣ គ្រឿងផ្សេងទៀតនៅក្នុងឃ្លាំងមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង នៅវេលាម៉ោង ១៩និង ៣០ នាទីថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២៦ នៅចំណុចខាងលិចជាប់ហាងលក់បាយម៉ៅធី (លើបណ្តោយផ្លូវជាតិលេខ៥) ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាៈក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីអគ្គីភ័យបានឆាប់ឆេះ
ឃ្លាំងលក់ម៉ូតូកង់បី(ផាស់អាប់) ១កន្លែង ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ សង់ពីដែក ប្រក់ដំបូលស័ង្កសី ទំហំរោង ១៦ម៉ែត្រ ×១៤ម៉ែត្រ ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលមានម្ចាស់ ឈ្មោះ ហ៊ា ប៊ី ភេទប្រុស បានជួលឱ្យឈ្មោះ យិន សុធា ដាក់លក់ម៉ូតូកង់បី pass App ភ្លាមៗនោះកម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងកងរាជអាវុធហត្ថក្រុង,កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១, កម្លាំងវរៈស្នាតតូចនគរបាលការពារព្រំដែនគោកលេខ៩១១និងអាជ្ញាធរក្រុង សង្កាត់ដែល ដឹកនាំចូលរួមដោយ ÷ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែត,លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត
-កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចំនួន ៥០នាក់ ដឹកនាំដោយ លោកវ.ទោ ព្រហ្ម ពិសិដ្ឋ អធិការ លោកអភិបាលរងក្រុង និងលោកនាយករដ្ឋបាលក្រុង និងក្រុមការងាររដ្ឋបាលក្រុងប៉ោយប៉ែត ,កម្លាំងប្រជាការពារភូមិ ព្រមទាំងក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត បានចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ។លោកអធិការបានបន្តថាក្នុងកិច្ចប្រតិបត្តិការនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០៩គ្រឿង ប្រើប្រាស់ទឹកអស់២៨ធុង និងប្រើបំពង់ពន្លត់អគ្គិភ័យអស់ចំនួន០១បំពង់ ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលក្រុង ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ធុង ,រថយន្តពន្លត់អគ្គិភ័យ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦ធុង ,រថយន្តពន្លត់អគ្គិភ័យ ត្រូពិចកាណាចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ធុង ,រថយន្តពន្លត់អគ្គិភ័យ ហ្រ្គែនដាយមិនស៊ីធី ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ធុង,រថយន្តពន្លត់អគ្គិភ័យ AVA CASINO &HOTEL ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ធុង, រថយន្តពន្លត់អគ្គិភ័យ STAR GOLD ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ធុង, រថយន្តពន្លត់អគ្គិភ័យ ក្រុមសង្រ្គោះបឋមក្រុងប៉ោយប៉ែតចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ធុង។
លោកវរសេនីយ៍ទោព្រហ្មពិសិដ្ឋបានបញ្ជាក់បន្ថែមថា÷មូលហេតុ ដែលបង្កឲ្យកើតមានគ្រោះអគ្គីភ័យនេះគឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី (ផ្ទុះបារ៉ែតភ្លើង)។ក្នុងករណីគ្រោះគីភ័យនេះដែរបង្កឲ្យមានសម្ភារ:ខូចខាត: ម៉ូតូកង់បី(pass app) ចំនួន៣១គ្រឿង (ខូចខាតទាំងស្រុង) និងម៉ូតូ ៣គ្រឿង (ខូចខាតទាំងស្រុង) និងគ្រឿងបន្លាស់មួយចំនួនទៀត ទំហំនៃការខូចខាតគិតជាទឹកប្រាក់នៅពុំទាន់ដឹងនៅឡើយទេ។ករណីនេះពុំមានអ្នករងរបួស ឬគ្រោះថ្នាក់ដល់ជីវិតឡើយ៕វណ្ណា










