ជនសង្ស័យម្នាក់ទាញកាំបិតដេញកាប់បុរសម្នាក់ ព្រោះតែជេរខ្លួនពេលជិះម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២​០២៦ មានករណី​ប៉ុនប៉ងហិង្សាដោ​យចេតនា (ជិះម៉ូតូដេញកាប់) នៅ​ចំណុចភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកគងពិសីឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

 

មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផន ផានិត ភេទប្រុស អាយុ​២៦ឆ្នាំ រស់នៅភូមិចាស់ ឃុំពេជមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាព​ ទាញកាំបិតដេញកាប់ឈ្មោះ ទី សា​រិន ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅ ភូមិព្រៃកន្ទោច ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ 

មូលហេតុមកពី​ឈ្មោះ ទី សា​រិន​ ស្រែកជេរ​ នៅពេល​ឈ្មោះ​ ផន ផានិត​ ជិះម៉ូតូ​ដេញឆាបធ្វេីឲ្យមានការភ័យបារម្ភទេីបជេរ។ សំណាងជនរងគ្រោះព្យាយាមរត់គេចទេីបរួចខ្លួន​។

...

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន​នគរបាល​ស្រុកគងពិសី កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ​ ចាត់ការនីតិវិធីបន្ត៕​​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print