ព្រះវិហារ ៖ មន្ត្រីនគរបាលខេត្តព្រះវិហារបានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមិថុនានេះថា អនុវត្តតាមការដឹក នាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន បង្ក្រាប ករណីជួញដូរ ដឹកជញ្ជូន រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនចំនួន ០២ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់( ស្រី ០១នាក់)។
សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង១០នាទី កម្លាំងជំនាញបានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្រី ០១នាក់ ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដោយសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាងដូចខាងក្រោម៖
១.ឈ្មោះ រស់ ដាវីត ហៅអាតឿ ភេទប្រុស អាយុ ១៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្ន ភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
២.ឈ្មោះ អ៉ីម ស៊ីគូ ហៅស្រីលី ភេទស្រី អាយុ ៣៣ ឆ្នាំជនជាតិខ្មែរ មុខរបរនារីរត់តុ ស្នាក់នៅបណ្ដោះអាសន្នបន្ទប់ជួល ស្ថិតនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
៣.វត្ថុតាងគ្រឿងញៀន និងមធ្យោបាយសម្ភារៈចាប់យករួមមាន ៖ មេតំហ្វេតាមីន(ICE) ទម្ងន់ ១០,៧៩ ក្រាម, ម៉ូតូចំនួន ០១គ្រឿង និងទូរសព្ទដៃចំនួន ០២គ្រឿង។
បន្ទាប់មកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០ និង០០នាទី កម្លាំងសមត្ថកិច្ចជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ទៀត(ប្រុស) នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ជនសង្ស័យឈ្មោះ ធី រដ្ឋា ហៅប៉ត ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ វត្ថុតាងចាប់យកបានរួមមាន៖ មេតាំហ្វេតាមីន(ICE)ទម្ងន់ ០,៤២ ក្រាម,ទូរស័ព្ទដៃចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យចំនួន ០៣នាក់ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញបានរៀបចំតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕










