នគរបាលស្រុកភ្នំស្រួចឃាត់ខ្លួនក្មេងទំនើងបីនាក់ដែលកាន់កាំបិតផ្គាក់បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកដើម្បីគំរាមភាគីម្ខាងទៀត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានឲ្យដឹងនៅរសៀលថ្ងៃទី ២៧ខែមិថុនាឆ្នាំ ២០២៦នេះថា យុវជនក្មេងៗចំនួនបីនាក់ដែលបានកាន់កាំបិតផ្គាក់ថតបង្ហោះក្នុងបណ្ដាញសង្គម ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

មន្ត្រីនគរបាលស្រុកភ្នំស្រួចបានប្រាប់ថា កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៦ មាន account facebook ឈ្មោះ ប្រុសតឿរ កំសត់ស្នេហ៍ បានបង្ហោះវីដេអូក្មេងទំនើងចំនួន៣នាក់ភេទប្រុស មានកាន់កាំបិតផ្គាក់ និង ដុំថ្ម នៅចំណុចទ្វារទឹកពាមពូល ស្ថិតក្នុងភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមរយៈការស្រាវជ្រាវរបស់ជំនាញព្រហ្មទណ្ឌស្រុកនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងដីវ៉ាយកំណត់មុខសញ្ញាបានចំនួន០៣នាក់។ នៅថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២៦ ម៉ោង១០និង៣០នាទី កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងដីវ៉ាយបានឃាត់ក្មេងទំនើងទាំង០៣នាក់៖

១-ឈ្មោះ ឈន រាជ ភេទប្រុស អាយុ១៥ឆ្នាំ,២-ឈ្មោះ ថេត ផាន់ណា ភេទប្រុស អាយុ១៦ឆ្នាំ(ម្ចាស់ដាវដែកកែច្នៃ)និង៣-ឈ្មោះ គឺន តុលា អាយុ១៥ឆ្នាំ(ម្ចាស់កាំបិតផ្គាក់)។ ទាំងបីនាក់រស់នៅភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ត្រូវបានសមត្ថកិច្ចឃាត់នៅចំណុចក្រុមហ៊ុនថ្មម៉ាប ភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្មេងទំនើងទាំង០៣នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានកាន់កាំបិតផ្គាក់ ដាវដែកកែច្នៃ និងដុំថ្ម នៅចំណុចភូមិឃុំកើតហេតុខាងលើ កាលពីថ្ងៃទី២៤ ខែ ឆ្នាំខាងលើ វេលាម៉ោង០៨និង៣០នាទី ប្រាកដមែន។ ដោយសារពួកខ្លួនមានទំនាស់ជាមួយនិងក្មេងមួយក្រុមទៀតមិនស្គាល់ឈ្មោះ នៅឃុំចំបក់ ស្រុកភ្នំស្រួច។

នៅក្នុងនោះសមត្ថកិច្ចដកហូតសម្ភារៈវត្ថុតាង៖
-កាំបិតផ្គាក់ចំនួន០១
-ដាវដែកកែច្នៃចំនួន០១

ករណីខាងលើកម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print